Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ចាកចេញ​ពី​តូ​ក្យូ​ឆ្ពោះ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​

spot_img

​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ចាកចេញ​ពី​តូ​ក្យូ​នៅ​ថ្ងៃ​ទី ៦ ខែមិថុនា ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច ៦​ថ្ងៃ​ទៅ​កាន់​អាមេរិក និង​កាណាដា ដើម្បី​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហើយ​បន្តដំណើរ​ចូលរួម​សន្និសីទ​កំពូល​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​លំដាប់​ដំបូង​ពិភពលោក (G7) ។​

​តាម​ផែនការ​នាយករដ្ឋមន្ត្រី Abe និង​ជួប​លោក​ប្រធានាធិបតី​ត្រាំ នៅ​មុន​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង នា​ថ្ងៃ ១២ មិថុនា ខាងមុខ នៅ​សិង្ហ​បុរី ។​

​ក្នុង​ជំនួប​លើក​នេះ ដែល​ប្រព្រឹត្ត​ទៅ​នា​សេត​វិមាន​ថ្ងៃទី ៧ ខែមិថុនា នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​ស្វែងរក​វិធី​សហប្រតិបត្តិការ​គោលនយោបាយ​រវាង​ភាគី​ទាំងសងខាង​ចំពោះ​កូរ៉េខាងជើង ក៏ដូចជា​អះអាង​ឡើងវិញ​នូវ​ចំណងទាក់ទង​សហប្រតិបត្តិការ​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​សម្ព័ន្ធ​មិត្ត​នឹង​គ្នា ។​

​ទន្ទឹម​នោះ នាយករដ្ឋមន្ត្រី Abe នឹង​ស្នើ​សុំ​ឲ្យ​ប្រធានាធិបតី​ត្រាំ លើកឡើង​បន្ថែម​ករណី​ពលរដ្ឋ​ជប៉ុន ដែល​ត្រូវ​កូរ៉េខាងជើង​ចាប់ជំរិត​នា​អំឡុង​ទសវត្សរ៍​ទី ៧០-៨០ កាល​ពី​សតវត្សរ៍​មុន ។

​ក្រោយ​ថ្ងៃ ៧ ខែមិថុនា នាយករដ្ឋមន្ត្រី Abe និង​ទៅ​កាន់​កាណាដា ចូលរួម​សន្និសីទ​កំពូល G7 ដែល​អូសបន្លាយ​រយៈពេល ២​ថ្ងៃ នៅ​ខេត្ត Quebec រួម​ជាមួយ​មេដឹកនាំ​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អាមេរិក ។ តាម​គំរោង​នៃ​ថ្ងៃ​ចុងក្រោយ​នៃ​សន្និសីទ​នេះ G7 នឹង​រៀបចំ​អង្គប្រជុំ​បើកទូលាយ​មួយ​ដោយ​មាន​ការចូលរួមរ​បស់​បណ្តា​មេដឹកនាំ​ប្រទេស​អា​ហ្សង់​ទីន បង់​ក្លា​ដេស កេន​យ៉ា ណ័​រវេស និង​វៀតណាម ព្រមទាំង​បណ្តា​អង្គការ​អន្តរជាតិ ក្នុងនោះ​មាន​អង្គការសហប្រជាជាតិ និង​ធានា​គារ​ពិភពលោក ៕ សូ​យ​ន​

spot_img
×