Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កញ្ញា​ស្រស់ស្អាត កាយ លី​តា ប្តឹង​អន្ទិត ស្រិល វណ្ណា ចោទ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ ទារប្រាក់​៥​ម៉ឺន​ដុល្លារ​

spot_img

​បន្ទាយមានជ័យ​៖ កញ្ញា​ស្រស់ស្អាត សាច់​សខ្ចី កាយ លី​តា មិន​ទាន់​បញ្ចប់​រឿងអាស្រូវ នៃ​ទំនាក់​ទ​នង​ស្នេហា​ជាមួយ អតីត​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ អន្ទិត ស្រិល វណ្ណា​នៅឡើយ​ទេ ដោយ​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ កញ្ញា​វ័យ​១៩​ឆ្នាំ​រូប​នោះ បាន​មក​ដាក់ពាក្យ​ប្តឹង ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដោយ​ចោទ​អន្ទិត ស្រិល វណ្ណា ពីបទ ចាប់រំលោភ​សេពសន្ថវៈ ទារ​សំណង​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​។​

​របាយការណ៍​ដែល​ប្តឹង​រាយការណ៍​ចូល​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា នាង​ខ្ញុំ កាយ លី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សូម​ប្តឹង​ឈ្មោះ​ស្រិល វណ្ណា ភេទ​ប្រុស អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ នៅ​ខេត្ត​បន្ទាយមានជ័យ ពី​បទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​កាលពី​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២​យប់ នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ នាង​ខ្ញុំ​សូម​ឆ្លើយបំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ខែ​សីហា ឆ្នាំ​២០១៧ នាង​ខ្ញុំ​បាន​ស្គាល់​ឈ្មោះ ស្រិល វណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ចៅអធិការ​វត្តភ្នំ​បាក់​លើ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ដោយសារ​ម្តាយ​របស់​ខ្ញុំ​ឈឺ​ត្រូវ​យក​ឲ្យ​លោក​ព្យាបាល ក្រោម​ក​ក្រុមគ្រួសារ​របស់​ខ្ញុំ ក៏​រាប់អាន​លោក រហូតមក ហើយ លោក​ចេញ​ចូល​ផ្ទះ​របស់​ខ្ញុំ​ដូច​សាច់ញាតិ ពេលណា​ម្តាយ​ខ្ញុំ​ឈឺ​ម្តងៗ លោក​តែងតែ​មក​មើល​ម្តាយ​របស់​ខ្ញុំ​ដល់ផ្ទះ ។

លុះដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២​យប់ លោក​បាន​មកដល់​ផ្ទះរ​បស់​ខ្ញុំ ហើយ​លោក​បាន​ប្រាប់ថា លោក​មក​ពី​ភ្នំពេញ ភៀសខ្លួន​មាន​តាម​ចាប់ សុំ​ស្នាក់នៅ​២​យប់​ផង ។ ពេលនេះ នាង​ខ្ញុំ​ព្រមទាំង​ក្រុម​គ្រ​យ​សារ បាន​ទទួល​លោក​ដូច​រាល់ដង គឺ​លោក​សឹង​នៅ​បន្ទប់​របស់​ខ្ញុំ ពី​ព្រោះ​ផ្ទះ​របស់​ខ្ញុំ​មាន​បន្ទប់​តែ​២​ទេ គឺ​បន្ទប់​ខ្ញុំ និង​បន្ទប់​ម៉ាក់ ហើយ​ខ្ញុំ​បាន​ចុះមក​គេង​ជាមួយ​ម៉ាក់​ខាងក្រោម​។ ដល់​ថ្ងៃ​ទី​១៨​ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​ប្រហែល​២១​យប់ លោក​បាន​ហៅ​ឲ្យ​ខ្ញុំ​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក ពេលនោះ​ខ្ញុំ​បាន​យក​ទឹកដោះគោ​ជូ និង​ទឹក​សុទ្ធ ពេល​ខ្ញុំ​យក​ទៅ​ដល់​ក្នុង​បន្ទប់​លោក បាន​ដើរ​មក​បិទទ្វា ចាក់​គន្លឹះ ហើយ​និយាយ​លួង​ខ្ញុំ​ថា សុំ​ដេក​រួមរក្ស ជាមួយ​ខ្ញុំ ដោយ​សន្យា​ថា​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នេះ លោក​នឹង​សឹក ហើយ​ចូល​ស្តីដណ្តឹង ពេលនោះ​ខ្ញុំ​មិន​ព្រម លោក​ក៏​បាន​ស្ទុះ​មក​ឱប​ខ្ញុំ ហើយ​លោក​លួង​ខ្ញុំ​ថា មិន​អី​ទេ ខែវិច្ឆិកា បង​សឹក ហើយ​ចូល​មក​ស្តីដណ្តឹង​អូន​យក​ធ្វើជា​ប្រពន្ធ​ហើយ តែ​កុំឲ្យ​ម៉ាក់​ប៉ា​ដឹង​ឲ្យសោះ រួច​លោក​សូត្រ​ផ្លុំ​ដាក់​ក្បាល​របស់​ខ្ញុំ​រហូត​។ លុះ​ពេល​បាន​ខ្លួនប្រាណ​ហើយ​ឈ្មោះ ស្រិល វណ្ណា បាន​បិទ​ទូរស័ព្ទ​មិន​ព្រម​ចូល​មក​ដោះស្រាយ​ជាមួយ​ខ្លួន ទើប​ខ្លួន​បង្ហោះ​ឃ្លឹប​វីដេអូ​ដែល​លោកសង្ឃ ស្រិល វណ្ណា បាន​ប្រឡែង​ជាមួយ​ខ្លួន និង​ឆាន់​ពោត​ស្ងោ​នោះ​ឲ្យ​សាធារណជន និង​លោកសង្ឃ ស្រិល វណ្ណា បានឃើញ ព្រមទាំង​សុំ​ឲ្យ​សមត្ថ​កិ​ច​ជួយ​រក​យុត្តិធម៌​ជូន​ខ្លួន និង​ទាមទា​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០០​ដុល្លារ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បន្តថា ករណី​នេះ​ជំនាញ​យើង កំពុង​ស្នើសុំ​ទៅ​អយ្យការ​ដើម្បី​បើក​កា​រសើប​អង្គេត​បឋម​។​

​នៅ​ថ្ងៃ​ទី​៦​ខែ​មិថុនា​នេះ​ដែរ អន្ទិត ស្រិល វណ្ណា តាមរយៈ​លោក​ផែង វណ្ណោះ ក៏​បាន​ឡាយ​វីដេអូ ហើយ​បាន​និយាយថា ខ្លួន​មិន​បាន​ចាប់រំលោភ​នាង​នោះ​ទេ គឺ​គ្រាន់តែ​ចាប់​ឱប​ថើប និង​ប្រលែង​គ្នា​លេង​តែប៉ុណ្ណោះ ហើយ​នឹង​ជា​ធ្វើ​ជា​ញ៉ាំ​ពោត​ស្ងោ​។​

​សូមបញ្ជាក់​ថា កាល​ពី​ម្សិលមិញ ក្រោយ​បញ្ចប់​ការ​ឆ្លងឆ្លើយ​គ្នា ក្នុង​សន្និសីទ​សារព័ត៌មាន ថ្នាក់ដឹកនាំ​សង្ឃ និង​មន្ដ្រី​ធម្មការ ខេត្ត​បន្ទាយមានជ័យ បានសម្រេច​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ខេត្ត​បន្ទាយមានជ័យ​ហើយ​។​

​ចំណែក ផេក​ហ្វេស​ប៊ុក ឈ្មោះ Rith Omega បានសរសេរថា “​ខ្ញុំ​ថា ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​ដូចជា​ទើស​ពេក​ក្នុង​ចិត្ត ដាច់ចិត្ត​សរសេរ​ឲ្យ​ធូរ​ទ្រូង ចង់​អ្នក​ណា​ជេក៏​ជេ​ចុះ ខ្ញុំ​និយាយ​ទស្សនៈ​អ្នកមើល និយាយ​ការពិត មិន​កាន់ជើង​ខាង​ណា​ទេ តែ​ក្តៅ​ក្រហាយ​ពេល​ឃើញ video បកស្រាយ​របស់​ពូ ផែង វណ្ណៈ បាន​ខ្ញុំ​និយាយ គឺ​១- ភាគី​ខាង​ស្រី​នឹង​និយាយ​ពី​ខុស​គឺ​ខុស​ហើយ ដែល​ទៅទាក់ទង​ជាមួយ​នឹង​ព្រះសង្ឃ ហើយ​បាន​ចោទប្រកាន់​ថា​លោក ចាប់រំលោភ បង្ខំ​អី​ណា​ទៅ ដែល​ជាក់ស្តែង​ដូច​ឃើញ​Video​ស្រាប់ គឺ​គ្មាន​អ្នកណា​បង្ខំ​នោះ​ទេ គឺ​ស្និត​ស្នាល​លក្ខណៈ​ស្នេហា​ទៅហើយ​​តែ​ដោយ​ផ្ទុះ​រឿង​កើតឡើង​បែរជា​និយាយ​ទាំង​បំពាន​យក​ខ្លួន​ល្អ លាងខ្លួន​ថា​ខាង​ប្រុស​អ្នក​ខុស ដោយ​ធាតុពិត​ព្រមព្រៀង​រៀងខ្លួន​ ។ ២- រិត​តែ​ខុស​លើសពី​ខុស គឺ​ភាគី​ខាង​ប្រុស​ដែល​ខ្លួន​ជា​ព្រះសង្ឃ បែរ​ជា​ទៅទាក់ទង​ជាមួយ​នារី វា​ខុសពី​វិន័យ​លោក​ហើយ​​ខុស​មិន​ទទួល​ស្គាល់​ខុស បាន​គេ​កាន់ជើង​អាណិត​ច្រើន បែរ​ជា​ចេញមុខ​បកស្រាយ​ទាំង​បំពាន​ថា​ខ្លួន​ឆាន់​ពោត​ដោយ​មិនដឹង​ខ្លួន មិនដឹង​ខ្លួន​ធ្វើ​អ្វី បើ​ដឹង​ក៏​មិន​ឲ្យ​ថត ចោទថា​គេ​ដាក់​ថ្នាំ​​ខ្លួន​ជា​សង្ឃ​បែរជា​និយាយ​បែបនេះ ខុស​ពី​ការពិត​បែបនេះ ដោយ​បងប្អូន​ឃើញស្រាប់​ហើយ​ថា​Video​នឹងត្រូវ​គេ​ដា​ថ្នាំ​មែន​អត់​? ខ្លួនឯង​ទេ​ដែល​មិន​គោរព​វិន័យ​ព្រះពុទ្ធសាសនា បួស​ហើយ​បែរ​ជា​ទៅទាក់ទង​ស្រី​? ​បែរជា​និយាយ​យក​រួចខ្លួន ទាំង​ខ្លួន​ជា​សង្ឃ​បែរ​ចេញពី​វត្ត​ទៅ​ជួប​ស្រី​ស្នេហ៍​នៅ​បន្ទប់ ថា​គេ​ដាក់​ថ្នាំ​? បើ​ខ្លួន​ជា​សង្ឃ​ត្រឹមត្រូវ កុំថាឡើយ​ឱប​គ្នា​ឆាន់​ពោត តែ​ទាក់ទង​មនុស្ស​ស្រី​គឺ​ខុស​បាត់​ហើយ ទោះ​ស្រី​នឹង​អាស់​ប៉ុណ្ណា ​បើរ​យើង​ថា​ទេ ប្រកាន់​វិន័យ​សង្ឃ​ក៏​គេ​មិន​អាច​អូសទាញ​ដែរ ដូច​ថាំង​ចេង​ត្រូវ​បិសាច​ពង្វក់​តែ​ទី​បញ្ចប់​នៅ​តែ​មិន​អាច​ឈ្នះ​ការតាំង​ចិត្ត​ជា​ព្រះ​របស់​ថាំង​ចេង ​​មួយទៀត​ខ្លួន​អង្គុយលេង​ខ្លា​ឃ្លោក​បែរ​និយាយថា កុំ​តែ​ទុកចិត្ត​ស្គាល់គ្នា​បាន​អង្គុយ​លេង កុំ​អី​មិន​អង្គុយ​ទេ ចុះ​ឯ​ណា​ការ​កាន់​សិល្ប៍ នឹង​វិន័យ​សង្ឃ​? ខ្ញុំ​អាណិត​លោកយាយៗ​ដែល​ខំ​កាន់ជើង​លោកសង្ឃ​ម្នាក់​នេះ​ទាំង​មិន​គិត​អី​ទាំងអស់ …​។​

​ចំណែកឯ​តារា​សម្តែង កញ្ញា Sophorn Linda បាន​និយាយ​ផងដែរ​ថា​” ខ្ញុំ support ពាក្យ​បង Rith Omega និយាយ​ទាំងអស់ ស្អី​ក៏ដោយ​ទះដៃ​ម្ខាង​វា​មិន​ឮ​ទេ ហើយ​ទាំង​២​នាក់​ខុស​រៀងខ្លួន​តែ​ខំ​កែ​យក​ល្អ​មាន​ល្បិច​ដោះសា​រៀងខ្លួន​ហើយ​គូ​គេ​ចារឹក​ដូចគ្នា​ចឹង​សោះ​បានចឹង​រក​គ្នា​ឃើញ​”​។​

​ហើយ​ករណី​នេះ​ដែរ អ្នកស្រី Jak Kachan បាន​ចូលខ្លួន​មក​បរិយាយ​នឹង​គេ​ដែរ​ថា “​សំនួរ​សួរថា ស៊ី​ពោត​បៀម​ដូច​រឿង​ស៊ី​ច​ហើយ អះអាង​ថា​មិន​បាន​ធើ​ស្រី​? គ្រាន់តែ​ឱបថើប​គ្នា​លេង​នឹង ហើយ​ខាង​ស្រី​នោះ​ក៏​អ៊ីចឹង​ដែរ ថត​វីដេអូ​ឲ្យ​លោក​បៀម​ពោត​ដូច បៀម​ក្ត​ហើយ នៅ​ឡើយ​និយាយ​ថា វីដេអូ​ថត​នោះ មិនទាន់​រំលោភ​បាន​សម្រេច​ទេ គ្រាន់តែ​ប្រលែង​គ្នា​លេង ទើប​រំលោភ​បានសម្រេច​ពេល​ចូលឆ្នាំ ។ ចុះ​មនុស្ស​ស្រី​ឯណា មិនទាន់​បាន​ស៊ីជម្រៅ ក៏​ហ៊ាន​និយាយ​ឲ្យ​លោក​បៀម​ពោត ដូច​នាង​ទើប​បៀម​លោក​ហើយ ។ អា​ត្រងោល​នឹង​កញ្ញា​មេ​ពោត បំពុល​សាសនា នឹង​សង្គម​មែន “​។​

​ក្រោយ​ពេល​ដោះលែង​អន្ទិត ស្រិល វណ្ណា​ព្រម លោក​ផែង​វណ្ណៈ ក៏​ទៅ​ជួប​ផ្ទាល់​ដើម្បី​សួរនាំ និង​Live វីដេអូ ។ ស្រាប់តែ​ក្នុង​អា​ខោ​ន លោក ផែង វណ្ណៈ​បានសរសេរថា “​មក​ជាន់ដី​ជាយដែន​ភ្លាម បងប្អូន​ខាង​ស្រី លី​តា ប្រើ​លេខ​ទូរស័ព្ទ ០៧៨ ៧០៤០៧០ ទូរស័ព្ទ​មក​គំរាម​ភ្លាម​ហ្ម​ង ។ កុំ​ធ្វើ​បាប​ខ្ញុំ ខ្ញុំ​ខ្លាច​ណាស់ នៅ​កន្លែង​ណា​ចាំ​ខ្ញុំ​ទៅ​ជួប ។ ត្រឡប់​ទៅ​ភ្នំពេញ​វិញ ឆែក​លេខ​ទូរស័ព្ទ​នឹង​មួយ​ធ្វើការ​ចេញ​ម្ដង ។ ស៊ី​ចៅអធិការ​មួយ​បាន​ចង់​មក​ស៊ី ផែង វណ្ណៈ ទៀត​មែន ? មើល​ឆ្វេង​ស្ដាំ​ផង ខ្ញុំ​ហ៊ាន​មក​ជាន់ដី​ជាយដែន ប៉ុណ្ណេះ​អត់​ញញើត​ពួក​ឯង​ទេ​វើយ “​។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​និយាយថា បើ​ខ្មោច​ស្រុក​មិនឲ្យ​ដៃក៏​ខ្មោ​ចព្រៃកាច់​មិនបានដែរ​​បើ​​​និយាយ​​ពី​វិន័យ​សង្ឃ​គឺ​បុគ្គល​អង្គ​នេះ​ខុស​នឹង​វិន័យ​ព្រះពុទ្ធសាសនា ប៉ុន្តែ​បើ​និយាយ​ពី​ច្បាប់​អាណាចក្រ​វិញ គឺ​អន្ទិត​រូបនេះ ដូច​មិន​ចាត់​ចូល​ជា​ជន​ចាប់រំលោភ​ដូច​កញ្ញា​រូប​នេះ​ចោទ​ទេ ដោយហេតុ​គ្មាន​ធាតុ​ផ្សំ​នូវ​បទល្មើស​គ្រប់គ្រាន់ និង​ចេតនា​ស្តែង​ពិតប្រាកដ​ដែរ​។ ដូច​ជា​កញ្ញា​រូប​ស្រស់​សោភា​បង្ខំ​ឲ្យ​អន្ទិត​រូប​នេះ​ធ្វើ​ត្រាប់​លិឍ​នូវ​ពោត​ស្ងោ​ជាដើម​។ មនុស្ស​ស្រី​ដែរ​ត្រូវ​បាន​គេ​ចាប់រំលោភ​គឺ​គ្មាន​ទេ​មនោ​សញ្ចេតនា​ជាមួយ​បុរស​ដែល​ធ្វើ​អំពើ​ដ៏​ថោកទាប​នោះ​ឡើយ ក៏​ប៉ុន្តែ​ផ្ទុយ​ពី​កញ្ញា​ក្នុង​រូប​នេះ គឺថា​ផ្អែមល្ហែម​ចាក់ទឹកមិនលិច​ទៅវិញ សាច់​រឿង​នេះ​អាច​ក្លាយទៅជា​ចោរ​ក្លាយទៅជា​ម្ចាស់ ហើយ​ម្ចាស់​ក្លាយទៅជា​ចោរ​វិញ​បើ​មិន​តា​មដាន​ឲ្យ​ច្បាស់​។ ដោយសារតែ​ខ្ញុំ​ទើស​ពេក ទើប​ខ្ញុំ​និយាយ​ឲ្យ​ធូរទ្រូង​បន្តិច​ទៅ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×