Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង របួស​ជនជាតិ​អ៊ី​រ៉ង់​ម្នាក់​

spot_img

​ឧត្តរមានជ័យ​៖ រថយន្ត​ធុន​តូច​មួយ​គ្រឿង​បាន​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ក្រឡាប់ បណ្តាល​ឲ្យ​ជនជាតិ​អេ​រ៉ង់​ម្នាក់​រងរបួស​ធ្ងន់ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​១០​នាទី នៅលើ​ផ្លូវ​៦៨ ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ហួស​សេន ម៉ា​រី (Malayeri Hossein ) ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ​អេ​រ៉ង់​។ ក្រោយ​កើតហេតុ​អ្នករបួស​ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​យក​ម​រក្សាទុក​បណ្តោះអាសន្ន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×