Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បដិសេធថា ពុំ​មាន​កំហុសឆ្គង ក្នុង​គ្រោងការណ៍​ជាមួយ​ចិន

spot_img

​នៅ​ថ្ងៃ​ទី ៦ ខែមិថុនា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​បដិសេធ​រាល់​កំហុសឆ្គង​ក្នុង​ការសាងសង់​បំពង់​បង្ហូរ​ប្រេង ដែល​មាន​តម្លៃ 9,4 ពាន់​លាន​រីង​ហ្គី​ត (​ប្រមាណ 2,36 ពាន់​លាន​ដុល្លារ​អាមេរិក​) ជាមួយ​ចិន ។​

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak (​កណ្តាល​) ទៅកាន់​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ (MACC) ។​

​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី Lim Guan Eng ឲ្យដឹងថា គ្រោងការណ៍​នេះ ទើប​អនុវត្ត​បាន​ការងារ​ប្រមាណ ១៣% ប៉ុណ្ណោះ ក៏​ប៉ុន្តែ​តម្លៃ​សរុប​នៃ​គ្រោងការណ៍​នេះ ត្រូវ​បាន​ទូទាត់​ដល់​ទៅ ៨៨% ឯណោះ ។​

​គ្រោងការណ៍​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៦ ដែល​ភាគី​ក្រុមហ៊ុន​ចិន​ជា​អ្នកអនុវត្ត​ការសាងសង់ ។ រដ្ឋ​មន្ត្រី​រូប​នេះ​ឲ្យដឹងថា គ្រោងការណ៍​ដែល​បង្កប់​ដោយ​ភាព​សង្ស័យ​ខាងលើ បាន​ធ្វើឲ្យ​លោកប​ញ្ជា​ដល់​ថ្នាក់ក្រោម​ធ្វើ​របាយការណ៍​ដាក់​ជូន​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី កាលពី​សប្តាហ៍​មុន របាយការណ៍​នេះ​ទើប​នឹង​ត្រូវ​បាន​ដាក់ជូន​នាយករដ្ឋមន្ត្រី​ទើប​ឡើងកាន់តំណែង Mahathir Mohamad ។​

​តាម​កាសែត Malaymail អតីត​នាយករដ្ឋមន្ត្រី Najib បាន​អះអាង​ថា រាល់​បែបបទ​ផ្លូវច្បាប់​ដែល​តម្រូវឲ្យ​មាន​សុទ្ធសឹង​ត្រូវបាន​អនុវត្ត ហើយ​ទឹកប្រាក់​ត្រូវ​បាន​ទូទាត់​ដល់​ទៅ “៨៨%” គឺ​ឲ្យទៅ​ភាគី​ចិន ពុំមែន​ផ្ទេរ​ឲ្យ​ភាគី​ទី “៣” ណា​ផ្សេង​ទៀត​ឡើយ ។ នៅ​ថ្ងៃ​ដដែល​នោះ ភ្នាក់ងារ​ស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​ក៏​បាន​សួរចម្លើយ​អតីត​ជំទាវ Rosmah Mansor របស់​អតីត​នាយក​រដ្ឋមន្ត្រី​ណា​ស៊ី​ប​ផងដែរ ជុំវិញ​ករណី​មូលនិធិ 1MDB ៕

​គួររំលឹកថា មូលនិធិ 1MDB នេះ គឺជា​ចំណុច​ផ្ទុះ​ឡើង​នៃ​រឿងអាស្រូវ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ខាតបង់​ទឹកប្រាក់ ៣,៧​ពាន់​លាន​ដុល្លារ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​លុយ​ពុករលួយ នឹង​ត្រូវបាន​ផ្ទេរ​ទៅកាន់​ប្រទេស​ក្រៅ​ដើម្បី​លាង​សំអាត ហើយ​បច្ចុប្បន្ន​កំពុង​រង​ការស៊ើបអង្កេត​នៅ​អាមេរិក ស្វីស សិង្ហ​បុរី ចិន និង​ម៉ាឡេស៊ី​ខ្លួនឯង ៕ សូ​យ​ន​

spot_img
×