Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បារី ៥៥៥ ក្លែងក្លាយ​ជាង ១០០០ សុង នៅក្នុង​ផ្សារ​ធំថ្មី​

spot_img

​ភ្នំពេញ ៖ នគរបាល​បាន​បង្ក្រាប​ករណី​លក់​និង​ចែកចាយ​បារី ៥៥៥ ក្លែងក្លាយ​ជាង ១០០០ សុង នៅក្នុង​ផ្សារ​ធំថ្មី និង​ផ្ទះ លេខ​២៨Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

ប្រតិបត្តិ​ការណ៍​នេះ​ធ្វើឡើង​ដោយ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួង​មហាផ្ទៃ​នៅ ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​ការចង្អុល​ណែនាំ​ពី លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្រប​សម្រួល​នីតិវិធី​ពី​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ប្រតិបត្តិការ​នេះ​ធ្វើ ឡើង​ដោយយោង​តាម​ពាក្យបណ្តឹង របស់​ក្រុមហ៊ុន British American Tobacco ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​លើ​បារី ៥៥៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សមត្ថកិច្ច​ក៏ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈានដល់​ការបង្ក្រាប​នៅថ្ងៃនេះ ដោយ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​ចំនួន​៣ ក្នុងនោះ​មាន ៖ តូប​លក់​បារី​លេខ ០០១ និង ០០២ និង​តូប​គ្មាន​លេខ​ជាប់​គ្នា​ក្នុង​ផ្សារ​ធំថ្មី ដកហូត​បាន​បារី ៥៥៥ ក្លែងក្លាយ​សរុប​ចំនួន ៣២​សុង និង​បាន​បន្ត​ទៅ​ឆែក ឆេរ​ផ្ទះ​លេខ ២៨ Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​០១ ខណ្ឌដូនពេញ ដែល​មាន​ម្ចាស់​ឈ្មោះ ឈួន ឆេង ភេទ ប្រុស អាយុ ៤៦​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​(​ជា​ម្ចាស់​តែ​មួយ​ជាមួយ​តូប​លេខ ០០១+០០២ នៅក្នុង​ផ្សារ​ថ្មី ដោយ​សមត្ថកិច្ច​បានរ​ក​ឃើញ​បារី ៥៥៥​ក្លែងក្លាយ​សរុប​ចំនួន ២០​ប៊ិច និង ២៤​សុង ស្នើ​នឹង​១០២៤​សុង និង​បាន​ដកហូត​វត្ថុតាង​ទាំងអស់​យក​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន ហើយ​តម្រូវឲ្យ​ម្ចាស់​ទីតាំង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×