Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទារិកា​ម្នាក់ ទើប​នឹង​កើត ត្រូវបាន​ម្តាយ​រុំ​ក្នុង​សំពត់ យក​ទៅ​បោះបង់ចោល​ក្នុងព្រៃ ត្រូវបាន​នាំយកទៅ​សង្គ្រោះ​

spot_img

ក្រុង​សៀមរាប ​៖ យុវជន​ប្រតិកម្ម​រហ័ស​រដ្ឋបាល​ក្រុង​សៀមរាប បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​៦​ខែ​មិថុនា​ឆ្នាំ​២០១៨ នេះ សុខភាព ទារិការ​ដ៏​កម្សត់​ដែល​ម្តាយ​ចិត្ត​អប្រិយ​រុំ​ក្នុង​សំពត់ យក​ទៅ​បោះបង់ចោល​ក្នុង​ព្រៃ​នេះ បាន​ធូរស្បើយ​ខ្លះៗ​ហើយ ក្រោម​ការយក​ចិត្តទុកដាក់ ពី​លោកគ្រូ​អ្នក​គ្រូពេទ្យ​កុមារ​អង្គរ ជាពិសេស​អ៊ំស្រី​ម្នាក់​ដែល​មាន​ចិត្ត​សប្បុរសធម៌ បាន​នៅ​មើលថែ​ទារិការ​ដ៏​កម្សត់​នេះ នៅក្នុង​មន្ទីរពេទ្យ​ផងដែរ ។​

​ដោយឡែក លោកស្រី​ឧត្តមសេនីយ៍ត្រី ដួង ថាវ​រី ស្នងការរង ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​គាំពារ​កុមារ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង ធ្វើការ​ស៊ើបអង្កេត រក​មូលហេតុ និង អត្តសញ្ញាណ អាណាព្យាបាល របស់​ទារិកា ដ៏​កម្សត់​នេះ​ផង​ដែរ ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ ស្ត្រី​ចំណាស់​ពីរ​នាក់ បាន​ដើរ​ទៅរក​អុស ក្នុងព្រៃ​ក្បែរ​ផ្ទះ ស្ថិតក្នុង ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ក៏​ឮ​សំឡេង​ក្មេង​យំ ហើយ​ដើរ​រក​មើល ក៏​ប្រទះឃើញ ទារិកា​ម្នាក់ រំ​ដោយ​ក្រណាត់​សំពត់ ក្នុង​គុ​ម្ភព្រៃ ហើយ​ក៏​រាយការណ៍ មក​គណៈកម្មការ​ទទួល​បន្ទុក គាំពារ​កុមារ​និង​ស្ត្រី សង្កាត់​គោកចក នៃ​រដ្ឋបាល​ក្រុង​សៀមរាប ហើយ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុម​ការងារ​សង្កាត់​គោកចក បានឲ្យដឹងថា ទារិកា​ដ៏​កម្សត់​នេះ ត្រូវបាន​ម្តាយ​យក​បោះបង់ចោល ប្រហែល​ពីរ​ថ្ងៃ​ហើយ ត្រូវ​សត្វ​ស្រមោច រោម​ខាំ​ផងដែរ តែ​សំណាងល្អ ដែល​មាន​ប្រជាពលរដ្ឋ​យើង​ប្រទះឃើញ​ហើយ យកទៅ​សង្គ្រោះ​ទាន់​ពេល​វេលា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×