Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង បុក​រថយន្ត​ស៊ីម៉ាក់ នៅ​ក្រុង​បាត់ដំបង , អគ្គនាយក​ស៊ីម៉ាក់ នេះ​ជា​ពិសោធន៍​ត្រូវ​យកចិត្តទុកដាក់​ទាំង​អស់​គ្នា​

spot_img

​បាត់ដំបង ៖ រថភ្លើង បើក​បុក​រថយន្ត​ស៊ីម៉ាក ដែល​កំពុង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ចូល​មណ្ឌល​ស៊ីម៉ាក ក្នុង​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយពី​កើតហេតុ រថភ្លើង​ពុំ​បាន​ឈប់​ទេ បើក​ឆ្ពោះទៅ​បន្ទាយមានជ័យ​។ រថយន្ត​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ​មនុស្ស​រងរបួស​ស្រាល​ម្នាក់​។​

​ក្រោយ​កើតហេតុ​រថយន្ត​អង្គភាព​ស៊ីម៉ាក់​រក្សារ​ទុក​នៅ​អង្គភាព​ចរាចរណ៍​ផ្លូវគោក បាន​ពិនិត្យ​កន្លែងកើតហេតុ​និង​អង្កេត ចាត់​តាម​នីតិវិធី ។​

​ក្នុងករណីនេះ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​លោកថា វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ រថភ្លើង​បាន​បុក​រថយន្ត​ស៊ីម៉ាក់​ប្រភេទ Nissan Patrol បើកបរ​ដោយ​មន្ត្រី​ស៊ីម៉ាក់​នៅមុខ​ទីបញ្ជាការ​ស៊ីម៉ាក់​បាត់ដំបង​។ ដែល​ធ្វើឱ្យ​មន្ត្រី​នោះ​រងរបួស​ស្រាល និង​ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង​។ សូមបញ្ជាក់​ថា នេះ​ជា​ពិសោធន៍​ត្រូវ​យកចិត្តទុកដាក់​ទាំង​អស់​គ្នា​។ រថភ្លើង​គ្មាន​ស្លាក​សញ្ញា​នៅ​កន្លែង​ឆ្លងកាត់ គ្មាន​កុងត្រួល​សុវត្ថិភាព​នៅពេល​រថ​ភ្លើង​ឆ្លងកាត់ រថភ្លើង​គ្មាន​ស៊ី​ផ្លេ និង​សញ្ញា​ព្រមាន​ជា​មុន គ្មាន​ពេល​ម៉ោង​ធ្វើដំណើរ​ច្បាស់លាស់​ទេ ម្តង​ម៉ោង​នេះ ម្តងនោះ ជាដើម​។ ល​។ … អ្នកបើកបរ​រថយន្ត​ក៏​គប្បី​យកចិត្តទុកដាក់ ព្រោះ​រថភ្លើង​ចាប់ផ្តើម​ដំណើរ​ឡើង​វិញ​ជា​ថ្មី​ហើយ ត្រូវខិតខំ​កែលំអ​ផង​។ កំហឹង​រថភ្លើង​ជាមួយ​រថយន្ត​ស៊ីម៉ាក់​?៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×