Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ថៃ​រឹបអូស​សត្វ​ព​ង្រួ​ល​រស់​៤០​ក្បាល ដែល​ឈ្មួញ​ទុច្ចរិត​រត់ពន្ធ​តាម​ទូក​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ប្រទេស​ឡាវ​

spot_img

​​អាជ្ញាធរ​ថៃ​កាលពី​ព្រឹក​ថ្ងៃ​ពុធ (០៦ មិថុនា​) ម្សិលមិញ​នេះ បាន​សង្គ្រោះ​សត្វ​ព​ង្រួ​ល​ចំនួន ៤០ ក្បាល មាន​ទម្ងន់​សរុប ២០០ គីឡូ ដែល​ត្រូវបាន​ពួក​ឈ្មួញ​រត់ពន្ធ ដោយ​ច្រក​ពួកវា​នៅក្នុង​បាវ ១០ ដឹក​តាម​ទូក​ឆ្លងកាត់​ទន្លេមេគង្គ ចូលក្នុង​ស្រុក Wiang Kaen ខេត្ត Chiang Rai ប្រទេស​ថៃ ដើម្បី​យកទៅលក់​នៅតាម​បណ្តា​ភោជនីយដ្ឋាន និង​ហាង​ឱសថ​ជាច្រើន​នៅក្នុង​តំបន់ ។ សត្វ​ព​ង្រួ​ល​ទាំងនោះ​ត្រូវបាន​គេ​និយាយថា មានតម្លៃ​យ៉ាងតិច ១៥,០០០ បាត (​ប្រហែល ១៩,០០០ ដុល្លារ​) ។​

​មេបញ្ជាការ​កង​ល្បាត​មេគង្គ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​ឈាង​រ៉ៃ លោក Wuthichai Phucharoenyot បាន​ឲ្យ​ដឹងថា អ្នកនេសាទ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ប៉ុនប៉ង​រត់ពន្ធ​សត្វ​ត្រូវបាន​អភិរក្ស​មួយ​ប្រភេទ​នេះ ពី​ប្រទេស​ឡាវ ចូលទៅ​កាន់​ច្រកព្រំដែន Ban Chaem Pong ក្នុង​តំបន់ Tambon Lai Ngao ប្រទេស​ថៃ បាន​រត់គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ដោយ​ហែល​ទឹក​ទៅ​ឆ្ងាយ​ក្នុងស្ថានភាព​ងងឹត ។​

​ការរត់ពន្ធ​សត្វ​ព​ង្រួ​ល​នេះ គឺជា​អំពើ​រំលោភបំពាន​ច្បាប់​ការពារ និង​អ​ភ​រិ​ក្ស​សត្វព្រៃ​ដែល​បានចែង​ក្នុង​ឆ្នាំ​១៩៩២ អាច​ផ្ត​ទ្ទា​ទោស​ជាប់ពន្ធនាគារ ៤ ឆ្នាំ និង​ផាកពិន័យ ៤០,០០០ បាត ។ ​ករណីនេះ​ត្រូវបាន​បញ្ជូនទៅ​ប៉ូលីស​ស៊ើបអង្កេត​បន្ថែមទៀត ដើម្បី​កំណត់​អត្តសញ្ញាណ​ម្ចាស់​ទូក និង​ចាប់ខ្លួន​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ដទៃទៀត ៕ ឧ​ត្ត​ម​

spot_img
×