Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​មី​នី​បៀ ​របស់​ជប៉ុន​បង្ហាញ​ផលិតផល​អំពូល​ភ្លើង​ឆ្លាត​សម្រាប់​បំពាក់​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក យូ​ស៊ី​ហ៊ី​សា កៃ​នូ​ម៉ា ( Yoshihisa Kainums ) អគ្គនាយក​ក្រុមហ៊ុន​មីនេ​បៀមី​ត​ហ្ស៊ូមី ( Minebea Mitsumi Inc ) ស្ដីពី​គម្រោង​បំពាក់​អំពូល​វៃឆ្លាត​នៅតាម​ទីសាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​។ លោក​អភិបាល បាន​ឯកភាព និង​ទទួលយក​បទ​បង្ហាញ​របស់​តំណាង​ក្រុមហ៊ុន យក​មក​សិក្សា​អនុវត្ត​ផ្ទាល់​តែម្ដង ដោយ​យក​មហាវិថី​ចំនួន​៣​សាកល្បង​បំពាក់​អំពូល​វៃឆ្លាត​LED​ដំណាក់កាល​ដំបូង​ក្នុង​ឆ្នាំនេះ​។​

​លោក​យូ​ស៊ី ហី​សាកៃ​នូ​ម៉ា អគ្គនាយក​ក្រុមហ៊ុន​មី​នី​បៀ ជា​ក្រុមហ៊ុន​ជប៉ុន​ដ៏​ធំ​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា បាន​ប្រាប់​ឲ្យដឹង​ពី​គោលបំណង​របស់​ក្រុមហ៊ុន​មី​នី​បៀ លើ​ការនាំយក​អំពូល​ភ្លើង ​LED​ សម្រាប់​ដាក់​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ ធ្វើឡើង​តាម​អនុសាសន៍​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា​។​

អំពូល​ម៉ាក​មី​នី​បៀ Mitsumi Smart ដែល​ជា​អំពូល​ភ្លើង​ឆ្លាត ទំនើប​ទាន់សម័យ តាម​បច្ចេកវិទ្យា​ខ្ពស់​របស់​ជប៉ុន​សន្សំសំចៃ​ឋាម​ពលបាន​ច្រើន កាត់បន្ថយ​កំលាំង​ពលកម្ម អាច​បិទ​បើក​ឬ​តំឡើង និង​បន្ថយ​ពន្លឺ​តាម​ការចង់បាន និង​អាច​បញ្ជា​តាមរយះ​ទូរបញ្ជា​ពី​ចំងាយ​ទៅ​តាម​ចំណុច​ដែល​ត្រូវបាន​ដាក់​អំពូល​ថែមទៀត​ផង​។​

​ក្នុងឱកាស​នោះ​លោក​ឃួង ស្រេង បាន​ស្វាគមន៍​ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន​មី​នី​បៀ ដែល​ចង់​នាំយក​នូវ​អំពូល​ភ្លើង​ឆ្លាត​LED​សម្រាប់​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។​លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យមាន​ការសិក្សា​បន្ថែម​លើ​ផ្នែក​បច្ចេកទេស និង​តំលៃ​នៃ​ការដាក់​អំពូល​ភ្លើង​ថ្មី​នេះ​ដែល​អាច​ជំនួស​អំពូល​ភ្លើង​ចាស់​បាន​កំរិតណា​។​ក្នុងជំនួប​នោះ​អភិបាល​បាន​ឯកភាព​ចំពោះ​ការដាក់​សាក​ល្បង​នូវ​អំពូល​ភ្លើង​ទំនើប​នេះ​នៅ​តាម​វិថី​សំខាន់ៗ​ចំនួន​៣​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​មហាវិថី​ស​ហព​ន្ធ័​រុស្ស៊ី​,​មហាវិថី​ព្រះ​នរោត្តម និង​វិថី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ឬ​ផ្លូវ​៦០​ម៉ត្រ​។​

ក្រោយ​ចប់​ជំនួប​នោះ​នាពេល​នេះ​ដែរ ក្រុមហ៊ុន​មី​នី​បៀ កំពុង​រៀបចំ​ឲ្ យ​Showroom​ មួយ​កន្លែង​នៅ​សាល​ពិ​ព៍រណ៍​កោះ​ពេជ្រ ដើម្បី​បង្ហាញ​អំពូល​ប្រភេទ​ថ្មី​នេះ​ផងដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×