Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ីល​គ្លី​ន​តុ​ន ទម្លាយ​ពី​បំណុល​ដ៏​សម្បើម ព្រោះតែ​រឿង​… ជាមួយ Monica Lewinsky

spot_img

​ក្នុង​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ​ទូរទស្សន៍ NBC នៅ​ថ្ងៃ​ទី ៤ ខែមិថុនា លោក ប៊ីល​គ្លី​ន​តុ​ន និយាយថា ៖ “​ទេ​! ខ្ញុំ​មិនដែល​និយាយ​សុំទោស​នាង​ទេ ប៉ុន្តែ​ខ្ញុំ​បាន​សុំ​ទោស​ដោយ​ចំហ ហើយ​ពុំ​មែន​មួយ​លើក​ឡើយ ។ ខ្ញុំ​សុំ​ទោស​!” ។ ពោល​គឺ​ខ្ញុំ​សុំទោស​មនុស្ស​ទាំងអស់​លើ​ពិភពលោក ។​

​អតីត​ប្រធានាធិបតីប៊ីល​គ្លី​ន​តុ​ន ទម្លាយ​ប្រាប់​ពី​បំណុល​ដ៏​សន្ធឹកសន្ធាប់​ព្រោះតែ​ទាក់ទិន​ជាមួយ​នាង Monica Lewinsky ។​

​លោក​ប្រាប់​ថា ៖ “​ខ្ញុំ​ចាកចេញ​ពី​សេត​វិមាន ដោយ​ស្ពាយ​តាម​ខ្ទង់​បំណុល​ដល់​ទៅ ១៦​លាន​ដុល្លារ​” ហើយ​ទាំងនោះ​គឺជា​លុយ ដែល​ត្រូវ​ចំណាយ​ទាក់ទង​ដល់​ទង្វើ​របស់​ខ្លួន ។​

​គួររំលឹកថា Monica Lewinsky គឺជា​ឈ្មោះ​លេចធ្លោ​ជាង​គេ​ក្នុង​អណត្តិ​របស់​ប្រធានាធិបតី​ទី ៤២ របស់​អាមេរិក គឺ​លោក​ប៊ីល​គ្លី​ន​តុ​ន​។​

​នៅ​ឆ្នាំ ១៩៩៨ ស្ត្រី​ហាត់​ការ​សេត​វិមាន​រូបនេះ បាន​ក្លាយជា​ចំណុច​ស្នូល​នៅ​ទីនោះ ក្រោយ​ពី​គេ​រកឃើញ​ថា នាង​មាន​ទំនាក់ទំនង​នឹង​ប្រធានាធិបតីគ្លីន​តុ​ន​… រឿង​ស៊ី​ពោត ៕ ចន្ទ្រា​

spot_img
×