Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អត់​នឹកស្មាន​សោះ​ថា ស្រី​ស្អាត​នេះ​ហ៊ាន​ធ្វើ​ដល់​ហ្នឹង ជិះ​ម៉ូតូ​ប្រណាំង ម៉ែ​…​ប្រៀប​ដូច​មី​ស៊ី​ល​អីចឹង​!! (​មាន​វីដេអូ​)

spot_img

​ថ្មីៗ​នេះ ហ្វេ​ស​ប៊ុ​ក​ជនជាតិ​ថៃ​ឈ្មោះថា «เรย์ ติส’ส» បាន​ចែករំលែក​វីដេអូ​មួយ បង្ហាញ​ឲ្យ​ឃើញ​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ចូលរួម​ប្រណាំង​ម៉ូតូ នៅក្នុង​ពហុកីឡាដ្ឋាន​មួយកន្លែង​ក្នុង​ខេត្ត Nakhon Phanom ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ពិតជាធ្វើ​ឲ្យ​អ្នក​ទស្សនា​ ឃើញ​ហើយ​ស្ទើរ​គាំង​​បេះ​ដូង​តែ​ម្តង ។

​ក្នុង​វីដេអូ​ឃ្លី​ប មុនពេល​ចាប់ផ្តើម​ការប្រកួត នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ត្រូវ​បានឃើញ​ជិះ​នៅលើ​ម៉ូតូ​ធំ ខណៈ​ក្រុមការងារ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផ្សេងៗ​របស់​ម៉ូតូ ។ បន្ទាប់ពី​ពិនិត្យ​តាម​ផ្នែក​បច្ចេកទេស​រួចរាល់ នាង​បាន​ត្រៀម​សម្រួល​អារម្មណ៍​ពង្រឹងស្មារតី​បន្តិច និង​ខណៈ​សញ្ញា​ចេញដំណើរ​ចាប់ផ្តើម នាង​ក៏​បើក​ម៉ូតូ​ឆ្ពោះទៅកាន់​គោលដៅ​ក្នុង​ល្បឿន​យ៉ាង​សាហាវ ដែល​ប្រៀប​បីដូច​មី​ស៊ី​ល​ហោះ​ឡើង​អាកាស​អីចឹង ។ ហើយ​នៅ​ទីបំផុត នាង​អាច​ធ្វើបាន​ជោគជ័យ​នៅ​នាទី ៩.១៤៥ វិនាទី (​ពុំ​ដឹង​ពី​ចម្ងាយ​ផ្លូវ​) ។​

​ទោះយ៉ាងណា មនុស្ស​ជាច្រើន​បាន​សម្តែង​ការមិន​ត្រេកអរ និង​គាំទ្រ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទេ ព្រោះថា វា​នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លាំងណាស់ ប្រសិនបើ​ពួកគេ​ហ៊ាន​តែ​ភ្លាត់ស្នៀត​ដោយ​ប្រការ​ណាមួយ​នោះ ស្ថិតក្នុង​ស្ថានភាព​ដោយ​ពុំមាន​ពាក់​ប្រដាប់​ការពារ ឬ មូ​ក​សុវត្ថិភាព​បែបនេះ ៕ ឧ​ត្ត​ម

  

spot_img
×