Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​គួរឲ្យ​ជឿ​! កូនភ្លោះ​មួយគូ​នេះ​ហាក់​ស្គាល់​គ្នា​តាំងពី​កើតមក គ្រាន់​តែ​ពេទ្យ​បំបែកចេញ ពួកគេ​ចាប់ផ្តើម​យំ​តែម្តង តែ​នៅពេល​ពេទ្យ​ធ្វើ​រឿង​មួយ​នេះ បាត់​យំ​ភ្លាម​តែ​ម្តង (​មាន​វីដេអូ​)

spot_img

កូនភ្លោះ​ប្រុស​មួយគូ​នេះ មើល​ហាក់​ចេះ​ស្គាល់ និង​ស្រឡាញ់​គ្នា​តាំង​ពី​កើត​មក​ភ្លាម​ម្លេះ​។ នៅពេល​ពេទ្យ បំបែកចេញ​ពីគ្នា ពួកគេ​ចាប់ផ្តើម​យំ​តែម្តង តែ​នៅពេល​ពេទ្យ​ធ្វើ​រឿង​មួយ ពួកគេ​បាត់​យំ​ភ្លាម​តែម្តង​។​

​បើ​តាម​វិដេអូ​ដែលថ​តដោយលោក Dane Lyman ដែល​ជា​ឪពុក​របស់​ក្មេងប្រុស​ភ្លោះ​ទាំង​ពីរ​ឈ្មោះ Weston និង Caleb បានបង្ហាញ​ថា ទារក​មួយគូ​នោះ​ចាប់ផ្តើម​ស្រែកយំ​ខ្លាំង នៅពេល​ពេទ្យ​បំបែក​​ពួកគេ​ម្នាក់​ចេញ​ពី​គ្នា ប៉ុន្តែ​គ្រាន់តែ​ដាក់​ពួកគេ​ជិត​គ្នា​វិញ​ភ្លាម ឃើញ​ថា​ពួកគេ​បាត់​យំ​តែម្តង​។​

​លោក Dane Lyman បានបង្ហាញ​វីដេអូ​នោះ​ទៅ​ឲ្យ​ប្រពន្ធ​គាត់​មើល ហើយ​ប្រពន្ធ​គាត់​រំជួលចិត្ត​​យ៉ាងខ្លាំង ព្រោះ​ឃើញ​កូន​គាត់​ហាក់​ស្គាល់គ្នា​ពេល​កើត​មក​ភ្លាម​។​

​ចង់ដឹង ទារក​នោះ​មាន​អារម្មណ៍​បែប​ណា​ចំពោះ​គ្នា សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៕​ សុភ័ក្ត្រ

spot_img
×