Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ ដល់​កម្លាំង​អាវុធហត្ថ​ខេត្តកោះកុង​ឲ្យ​យល់​ច្បាស់​នូវ​តួនាទី​ភារកិច្ច​

spot_img

​កោះកុង ៖ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់​ថា ការងារ​អប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៨ នេះ​គឺ​ដើម្បី​ពង្រឹង​នូវ​គោល​ជំហរ ស្មារតី សតិអារម្មណ៍ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ ឱ្យ​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់​នូវ​តួនាទី​ភារកិច្ច និង​បេសកកម្ម​របស់​កងរាជអាវុធហត្ថ ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​។​

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ផ្សព្វផ្សាយ ការងារ​អប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាស​១ ឆ្នាំ​២០១៨ ដល់​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​កោះកុង ។​

​ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ថុង ណា​រុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការរង និង​នាយទាហាន នាយទាហានរង​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកោះកុង​ជាច្រើនរូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានលើកឡើង​ពី​សភាព​វិវត្តន៍​ថ្មីៗ សភាព​ការ​ជាតិ សភាពការណ៍​អន្តរជាតិ ពី​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង តំណាងរាស្ត្រ បទបញ្ជា នីតិវិធី​នៃ​ដំណើរ​ការបោះឆ្នោត​តាំងពី​ឆ្នាំ​១៩៩៣ តាម​តំណាក់កាល​នី​មួយៗ ក្រមសីលធម៌ ច្បាប់​លក្ខ​និ្ត​កៈ និង​បទ​វិន័យ​ទូទៅ​របស់ កងយោធពល​ខេមរភូមិន្ទ និង​ពី​តួនាទី ភារកិច្ច​របស់​កងរាជអាវុធហត្ថ​។ កងរាជអាវុធហត្ថ​មាន​តួនាទី​ភារកិច្ច​ក្នុង​ការថែរក្សា និង​ពង្រឹង​សន្តិសុខ ស្ថិរភាព​នយោបាយ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម​។

កងរាជអាវុធហត្ថ​ជា​ស្ថាប័ន​មួយ ដ៏​ចំណាស់ ដែល​កើតមាន​តាំងពី​យូរណាស់​មកហើយ មាន​ជំនាញ​ឯកទេស និង​វិជ្ជាជីវៈ ហើយ​មាន​ភារកិច្ច​សំខាន់ៗ​ចំនួន​បួន គឺជា​នគរបាល​រដ្ឋបាល នគរបាល​យុត្តិធម៌ រ៉ាប់រង​សកម្មភាព ដែល​មាន​លក្ខណៈ​ពិសេស​ខាង​យោធា និង​ផ្តល់​កម្លាំង​ទៅ​ជួយ​ក្រសួង ស្ថាប័ន​នានា​តាម​ការស្នើ​សុំ​ជា​ចាំបាច់ ហើយ​ក្រៅពី​ភារកិច្ច​នេះ​កងរាជអាវុធហត្ថ​មាន​បេសកកម្ម​សំខាន់​ចំនួន​បី​គឺ បង្ការ បង្ក្រាប និង​សង្គ្រោះ ។ លោក​ឧត្តមសេនីយ៍ត្រី ក៏បាន​ជំរុញ​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ ខេត្តកោះកុង​ទាំងអស់ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ គោរព​ច្បាប់​ចរាច​រណ៍ គោរព​បទបញ្ជា គោរព​ការចាត់តាំង និង​ត្រូវ​បន្ត​រៀនសូត្រ​បន្ថែម​ពី​ច្បាប់ ដើម្បី​បង្កើន​នូវ​ចំណេះដឹង ព្រមទាំង​ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​គ្រួសារ​និង​អង្គភាព និង​ត្រូវ​យក​ការផ្សព្វផ្សាយ​នាពេលនេះ ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក​ដែល​មិន​បាន​ចូលរួម​ផង​ដែរ និង​ត្រូវ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេល​ខាងមុខ​នេះ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×