Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិប្តេជ្ញា​រក្សា​តំណែង និង​តួនាទី លោក កឹម សុខា ជា​ប្រធាន​បក្ស និង​អនុប្រធាន ៣​រូប​មិន​ផ្លាស់ប្តូរ​

spot_img

​រាជធានី​ភ្នំពេញ​៖ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយបាន​បង្ហាញ​ការប្តេជ្ញាចិត្ត​រក្សា​ការពារ​តំណែង និង​តួនាទី លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុប្រធាន ៣​រូប​ទៀត គឺ​លោក ប៉ុល ហំ​ម អ្នកស្រី មួរ សុខ​ហួរ លោក អេង ឆៃអ៊ាង និង​លោក សុន ឆ័យ នៅតែ​ជា​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។ ជាងនេះទៀត ក៏បាន​ប្តេជ្ញា​ថា នឹង​រក្សា​ខ្ជាប់ខ្ជួន​ជានិច្ច នូវ​ឧ​ត្ត​ម​គតិ គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មិន​ក្បត់​ឆន្ទៈ​ប្រជារាស្ត្រ ដែល​បាន​បោះឆ្នោត​ជូន​…​។​ល​។​

អ្នកយកព័ត៌មាន cen.com.kh មិនទាន់​អាចទាក់ទង លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ជាក់បន្ថែម ជុំវិញ​ការចេញ​សេចក្តីថ្លែងការណ៍​រួម របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ពិត​ឬ​ក្លែងក្លាយ បែបណា​ទេ តាម​ទូរស័ព្ទ នៅ​ព្រលប់​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ចំនួន ៧​ចំណុច ដែល​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា បង្ហាញ​ជំហ​គាំទ្រ លោក កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ផ្លាស់ប្តូរ​៕ ដោយ​៖ ដែន សីមា​


spot_img
×