Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជា​ស្វាមី ឬ​ម្តាយ ដ៏​គួរ​ឲ្យ​សរសើរ​ក្នុង​រឿង​មួយ​នេះ​?

spot_img

​នាង Stacey Herald រស់នៅ Kentucky អាមេរិក ឆ្នាំ​នេះ​អាយុ ៤០​ឆ្នាំ តែ​នាង​មាន​កម្ពស់ ៧១​សង់ទីម៉ែត្រ ប៉ុណ្ណោះ ហើយ​ថែមទាំង​មាន​ជំងឺ​ឆ្អឹង​កង​ទៅ​ទៀត ។​

​ថ្វី​ត្បិត​ព្រហ្ម​លិខិត​កំណត់​មក​យ៉ាង​នេះ​ក្តី តែ​នាង​នៅ​បាន​ទទួល​បាន​ក្តី​ស្នេហ៍​ពី​បុរស​ស្រស់​សង្ហារ​ម្នាក់​មាន​កម្ពស់ ១,៥៧​ម៉ែត្រ ។ ពួកគេ​ពិតជា​មាន​សុភមង្គល ហើយ​មានកូន​ដល់​ទៅ ៣​នាក់ ។​

​ពេល​នាង​មានគភ៌​កូន​ដំបូង វេជ្ជបណ្ឌិត​បញ្ជាក់ប្រាប់​នាង​ថា ការ​ពរ​ពោះ​មាន​កូន​ដំបូង​ពុំ​ល្អ​សម្រាប់​ឆ្អឹង​របស់​នាង​ទេ ប៉ុន្តែ​ស្ត្រី​រូបនេះ​បាន​ឆ្លើយតប​យ៉ាង​អង់អាច​ថា ៖ ពួក​ខ្ញុំ​គោរព​យោបល់​របស់​វេជ្ជបណ្ឌិត ប៉ុន្តែ​យើងខ្ញុំ​ចង់​ធ្វើ​នូវ​អ្វី​ដែល​យើងខ្ញុំ​គិតថា ល្អ​បំផុត ។​

​នាង Stacey បី​ទារក នៅ​ឆ្នាំ ២០១០ ។​

Stacey មាន​កម្ពស់​ប្រហែល​ក្មេង​អាយុ ១​ឆ្នាំ​ប៉ុណ្ណោះ ។​

​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ តែង​គិត​ដូច​គ្នា​ថា ពួកគេ​ពិតជា​មាន​សំណាង​ណាស់​ដែល​មាន​កូន​ទី ២ រួច​កូន​ទី ៣ ហើយ​សុខភាព​ពួកគេ​មាំមួន​ល្អ លើកលែង​តែ​កូន​ទី ៣ មាន​សញ្ញា​តំណពូជ​ដូច​ម្តាយ ។​

​សម្បុក​ដ៏​កក់ក្តៅ​របស់​នាង Stacey ដោយសារ​ភរិយា​មាន​លក្ខណៈ​បែបនេះ​ពី​ធម្មជាតិ រាល់​កិច្ចការ​សព្វសារពើ​បាន​ធ្លាក់​មក​លើ​បុរស​ជា​ស្វាមី​ទាំងអស់ លោក​ស្ទើរតែ​ពុំ​បាន​ដេក​គ្រប់គ្រាន់​នៅ​ពេលយប់ ។​

​យ៉ាងនេះក្តី ក៏​លោក​តែង​រីករាយ​ជាមួយ​ប្រពន្ធ​ហើយ​នឹង​កូន ។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​ចែករំលែក​ថា ៖ “​ខ្ញុំ​ពិតជា​មាន​សុភមង្គល​ណាស់​! ខ្ញុំ​ស្រឡាញ់​ប្តី​ខ្ញុំ និង​កូនៗ​របស់ខ្ញុំ រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​!” ៕ លី​សា​

spot_img
×