Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​! ឆ្កែ​មួយ​ក្បាល​នេះ​ញៀន​ដុំថ្ម​ខ្លាំងណាស់ ទៅ​ណា​មក​ណា ពាំ​ថ្ម​ជាប់​រហូត សូម្បី​ពេល​ស៊ី​បាយ​ ដេក ជុះនោម ជុះ… ​​(​មាន​វីដេអូ​)

spot_img

​ឆ្កែ​មួយ​ក្បាល​នេះ ពិតជា​ខុសប្លែក​ពី​ឆ្កែ​ផ្សេងៗ ដោយសារ​តែ​វា​ញៀន​នឹង​ដុំ ថ្ម​ខ្លាំង ហើយ​ពាំ​ថ្ម​មួយ​ដុំ​នោះ ទៅ​ណា​មក​ណា​គ្រប់ពេលវេលា សូម្បី​ពេល​ស៊ី​អាហារ ពេល​ដេក និង​ពេល​​ជុះ​នោម ឬ​ជុះអាចម៍​ជាដើម​។​

​ឆ្កែ​មួយ​ក្បាល​ដែល​ខុសប្លែក​ពី​គេ​នេះ​មានឈ្មោះ​ថា Taebong ហើយ​វា​រស់​នៅក្នុង​ប្រទេស កូរ៉េខាងត្បូង​។ វា​ត្រូវ​បាន​អ្នកលេង​អ៊ឺន​ធឺ​ណេត​ចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់​ពី​វីដេអូ ដែល​វា​ពាំ​ដុំថ្ម​ស្ទើរ​គ្រប់ពេលវេលា​ត្រូវបាន​គេ​បង្ហោះ​។​

​ដោយសារតែ​ឃើញ​ឆ្កែ Taebong ញៀន​នឹង​ដុំថ្ម​ខ្លាំងពេក ម្ចាស់​របស់​វា​បាន​សម្រេចចិត្ត​ធ្វើ​រឿង​មួយ​​ដើម្បី​ឲ្យ​វា​លះបង់​ដុំថ្ម​នោះ​ចោល ដើម្បី​រក្សា​សុខ​ភាព​ធ្មេញ​របស់​វា ហើយ​ចុងបញ្ចប់ វា​ក៏​… បើ​ចង់ដឹង សូម​ទស្សនា​វីដេអូ​ខាងក្រោម​៕ សុភ័ក្ត្រ​

spot_img
×