រឿងរ៉ាវដ៏ក្តៅគគុកកាលពីប៉ុន្មានថ្ងៃមកនេះ ទាក់ទងនឹងអតីតចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា លេចធ្លាយរឿងអាស្រូវជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ លីតា នៅក្នុងបន្ទប់ ជាមួយសកម្មភាព «ឆាន់ពោត» ក្នុងកាយវិការអាសអាភាសដូចឱរ៉ាល់សិច ពុំទាន់ស្ងប់ស្ងាត់នោះទេ ព្រោះតែរឿងរ៉ាវក្រៅព្រះពុទ្ធសាសនាក្រោយផ្សឹកនេះ នៅបន្តប្តឹងផ្តល់គ្នាពីសំណាក់នារីជាស្រីស្នេហ៍ ចោទប្រកាន់ថាលោក ស្រិល វណ្ណា ចាប់រំលោភ ដោយទាមទាររហូត ៥ ម៉ឺនដុល្លារ ។
ប៉ុន្តែ តែករណីចោទប្រកាន់មិនទំនងរបស់ខាងស្រីនេះ ពុំបានធ្វើឲ្យមហាជនយល់ស្របនោះឡើយ ដោយពួកគាត់ត្រឡប់ជាចោទប្រកាន់នាងទៅវិញទេ ដែល «អាស» ទៅរកអតីតសង្ឃរូបនេះរួមមេត្រីតែម្តង ពោលគឺ «គ្មានភ្លើង គឺក៏គ្មានផ្សែង» ដែរ ។
ដោយមើលឃើញវាមិនសមទំនងទាល់តែសោះ ជាមួយការចោទប្រកាន់ចាប់រំលោភបែបនេះ កាលពីថ្ងៃម្សិលមិញ លោក ផែង វណ្ណៈ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដ៏សកម្មភាពមួយរូប ក្នុងការចែកចាយព័ត៏មានក្តៅៗ និងទាន់ហេតុការណ៍ផ្សេងៗទៀត ក៏ដូចជាវិភាគវែកញែករកខុសរកត្រូវ ចំពោះរឿងរ៉ាវមិនប្រក្រតីទាំងឡាយណាដែលកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះ បានធ្វើដំណើរពីភ្នំពេញទៅកាន់ផ្ទះលោក ស្រិល វណ្ណា ដើម្បីជួបសម្ភាសន៍ផ្ទាល់ ។
ជាការពិតណាស់ បកស្រាយបំភ្លឺនឹងសំណួររបស់លោក ផែង វណ្ណៈ អតីតចៅអធិការវត្តភ្នំបាក់លើរូបនេះ និយាយថា៖ «រូបគាត់ពុំបានចាប់រំលោភដូចការចោទប្រកាន់របស់កញ្ញា លីតា ទេ ។ ហើយទង្វើមិនសមរម្យដែលកើតឡើងក្នុងកាយវិការ «លិទ្ធពោត» នេះនៅឯផ្ទះខាងស្រីនោះ ក៏គាត់ពុំបានដឹងដែរ ដោយរូបគាត់បានអះអាងថាដូចជាត្រូវថ្នាំអ្វីមិនដឹង ។ រីឯ រឿងលេងខ្លាឃ្លោកនេះ គឺគ្រាន់តែជាសកម្មភាពលេងសើចប៉ុណ្ណោះ នៅឯផ្ទះកញ្ញានេះ មុនពេលចូលឆ្នាំថ្មី ជាមួយក្រុមគ្រួសាររបស់នាង ដោយគិតថាជាអ្នកស្គាល់ទុកចិត្ត» ។ លោក ស្រិល វណ្ណា នៅបានអះអាងថា ចំពោះរឿងដែលមហាជនចោទប្រកាន់ថា រូបគាត់កាលពីនៅជាសង្ឃ បានផ្តល់លុយ ឬ រថយន្តទំនើបនោះ គឺអត់មានទាល់តែសោះ ។
ទោះយ៉ាងណា នេះគ្រាន់តែជាលើកឡើងបញ្ជាក់របស់អតីតសង្ឃ ថាខ្លួនពុំបានចាប់រំលោភកញ្ញា នីតា ដូចដែលនាងបានចោទប្រកាន់យ៉ាងដូច្នេះទេ ខណៈមកទល់ពេលនេះ យើងក៏ពុំទាន់ឃើញមានប្រតិកម្មអ្វីមួយឆ្លើយតបចំពោះការស្រាយបំភ្លឺរបស់លោក ស្រិល វណ្ណា ពីនារីវ័យក្មេងរូបនេះនៅឡើយ ។
យ៉ាងណាក៏ដោយ មហាជនជាច្រើនបានសម្តែងការពុំពេញចិត្តនឹងទង្វើ បំផ្លិតបំផ្លាញ ធ្វើឲ្យអាប់ឱនសាសនារបស់អ្នកទាំងពីរឡើយ ដោយក្នុងនោះ អ្នកបញ្ចេញកំហឹងមួយចំនួនបានឲ្យសមត្ថកិច្ចត្រូវតែដាក់បន្ទុកទៅលើពួកគេទាំងពីរតែម្តង ទើបត្រឹមត្រូវ ៕ ចន្ទី