Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត​ម៉ូទ័រ​បូមទឹក មិន​មាន​ការប្រុងប្រយ័ត្ន​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

ភ្នំពេញ ​៖ បុរស​ជា​បើកបរ​រថយន្ត​កុងតឺន័រ ម្នាក់​ត្រូវបាន​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ខណៈ​បុរសរងគ្រោះ​រូបនេះ កំពុងត​ម៉ូទ័រ​បូមទឹក​ដោយ​មិន​បាន ដក​ឌុយ​ខ្សែភ្លើង​ចេញ ហើយ​ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​ប្រកាច់​នៅ​ហ្នឹង​កន្លែង និង​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ ពេល​ដឹក​យក​ទៅ​សង្រោះ​តាម​រថយន្ត​កូរ៉េ​ទៅកាន់​មន្ទីរពេទ្យ​សម្ភព​ឡាំ​ប៊ុនថន​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត ស្ថិតនៅក្នុង​ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ដែល​ចុះ​មក​កាន់​កន្លែងកើតហេតុ បានឲ្យដឹងថា សព​បុរស​រងគ្រោះ​ខាងលើ​ឈ្មោះ អ៊ុង សុខឿន អាយុ​៣៥​ឆ្នាំ​មុខរបរ បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ សព្វថ្ងៃ​ស្នាក់​កន្លែងកើតហេតុ​ខាងលើ ចំណែក​បុរស​ម្នាក់​ទៀត មិន​ស្គាល់​ឈ្មោះ ត្រូវ​ចរន្តអគ្គិសនី​ឆក់​ដែរ ប៉ុន្តែ​មិន​ស្លាប់​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ បុរស​ខាងលើ បាន​ជួសជុល​ម៉ូទ័​រ សម្រាប់​បូមទឹក បាញ់​លាង​រថយន្ត ព្រោះតែ​ម៉ូទ័​រនោះ ចេញ​ទឹក​តិចពេក​។ តែ​ពេល​ជួសជុល មិន​បាន​ដក​ឌូយ​ចេញ ពីព្រី ឬ​បិទ​កុងតាក់​ជាមុនសិន​ទេ ហើយក៏​មិន​បានដឹងថា​ម៉ូទ័​រនោះ ឆ្លង​ចរន្ត​ភ្លើង​ដែរ​។ ខណៈ​ដែល​គាត់​យក​ដៃ​ទៅកាន់​ម៉ូទ័​រនោះ ក៏​ស្រាប់តែ​ត្រូវបាន​ចរន្តអគ្គិសនី ឆក់ បណ្ដាលឲ្យ​ដួល​ដេក នៅនឹងកន្លែង ។ ចំណែក​បុរស​ដែលជា​អ្នក​រួម​ការងារ​ម្នាក់​ទៀត​របួសស្រាល​។ បន្ទាប់​មក​មិត្តភក្ដិ​រួម​ការងារ បាន​រត់​ទៅ​ដក​ឌូយ​ចេញ ព្រមទាំង​ដឹកយក​បុរស​នោះ ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល បាន​ចម្ងាយ​ប្រមាន​៣​គីឡូម៉ែត្រ មិនទាន់​ដល់​ពេទ្យ​ផង គាត់​ក៏​បាន​ដាច់ខ្យល់​ស្លាប់ ទើប​ដឹក​សព​ត្រឡប់​ក្រោយ​វិញ ហើយ​រាយការណ៍​ជូន នគរបាល​ឲ្យ​ចុះទៅពិនិត្យ ដើម្បី​យក​សព ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×