Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​នឹង​ឱសថ​បង្កើន​សមត្ថភាព​ផ្លូវភេទ​ធ្វើ​ពី​សាច់​របស់​ទារ​កមាន​ប្រភព​ចេញពី​ប្រទេស​ចិន​​ (មានវីដេអូ)

spot_img

​​មជ្ឈដ្ឋាន​សមត្ថកិច្ច​កូរ៉េខាងត្បូង បាន​បង្កើន​បណ្តា​វិធានការ​ដើម្បី​ទប់ស្កាត់ ការរត់ពន្ធ​ចូល​ប្រទេស​ខ្លួន នៅ​ប្រភេទ​ឱសថ​ប៉ូវ បង្កើន​សមត្ថភាព​ផ្លូវភេទ​ត្រូវបាន​ធ្វើ​ពី​ទារក​ត្រូវ​រំលូត​ចេញ (​អំប្រ៊ីយ៉ុង​) និង​ទារក​ដែល​បាន​ស្លាប់​ក្រោយ​ពេល​កើត ។​

​តាម Yonhap ប្រភេទ​ឱសថ​ទាំងនេះ ត្រូវបាន​ឃោសនា​ថា ជួយ​បង្កើន​ថាមពល​និង​សមត្ថភាព​ផ្លូវភេទ​ដល់​បុរស ។​

​ប៉ុន្តែ​សមត្ថកិច្ច​ព្រមាន​ថា វា​មាន​ផ្ទុក​នូវ​ប្រភេទ​មេរោគ​ច្រើនយ៉ាង​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព ។​

​ចាប់តាំងពី​ការរកឃើញ​ករណី​ដំបូង នា​ខែ​សីហា ឆ្នាំ ២០១១ គយ​របស់​កូរ៉េ​ខាងត្បូង ទប់ស្កាត់​បាន​ករណីរ​ត់ព​ន្ធ​ឱសថ​នេះ​ចំនួន ៣៥ ករណី និង​រឹបអូស​បាន​ថ្នាំ​នេះ​ចំនួន ១៧.៤៥១​គ្រាប់ ដែល​លាក់​ទុក​ក្នុង​វ៉ា​លី​ស​របស់​ភ្ញៀវ​ទេសចរ ឬ​ត្រូវ​បញ្ជូន​តាម​កញ្ចប់​ប្រៃសនីយ៍ ។ កូរ៉េខាងត្បូង​បាន​ប្រកាសថា នឹង​បង្កើន​ការត្រួតពិនិត្យ​ឱសថ​នាំចូល​ពី​ប្រទេស​ចិន ពិសេស​គឺ ពី​ទីក្រុង Dien Cat, Cilin, Qingdao និង Tianjin ដែល​សុទ្ធសឹង​ជា​កន្លែង​ផលិត​ឱសថ​សាច់មនុស្ស​ខាងលើ​៕ លីសា

spot_img
×