Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ រថយន្ត​បុក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រី​

spot_img

​ពោធិ៍សាត់ ​៖ មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក បើក​បុក​ម៉ូតូ​អូស​រ៉ឺម៉ក​ដឹក​ត្រី កាលពី​វេលា​ម៉ោង​ជិត​៥​ទៀបភ្លឺ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ ១៨២-១៨៣ ស្ថិតក្នុង​ភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ខេត្ត​ពោធិ៍សាត់ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ ធា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ស្លាប់​នៅនឹងកន្លែង និង​ឈ្មោះ សង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ ។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា គ្មាន​ស្លាក​លេខ អូស​រ៉ឺម៉ក​ដឹក​ត្រី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ស្របគ្នា បាន​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ឆេះ​ម៉ូតូ និង​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ព្រមទាំង​រងរបួស​អ្នករួមដំណើរ​ម្នាក់ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​បន្ថែម​ល្បឿន​បើក​រត់​គេចខ្លួន​បាត់ រី​ឯ​អ្នករងគ្រោះ​ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ ។​

ចំពោះ​ករណី​រឿង​នេះ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​តាម​រក​រថយន្ត​បង្ក មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×