Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ស៊ែរ​វីដេអូ​នេះ​ឲ្យ​អ្នក​ចូលចិត្ត​ទៅលេង​ «ទឹកធ្លាក់» ​បាន​ប្រុងប្រយ័ត្ន​ផង​! កុំ​ឲ្យ​ដូច​ក្នុងករណីនេះ ​ពិតជា​មហា​ស្លុតរន្ធត់​ខ្លាំងណាស់​!!

spot_img

​នេះ​គឺជា​ខណៈពេល​ស្ទើរ​គាំងបេះដូង ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ឥណ្ឌា​អាយុ ៤០ ឆ្នាំ ម្នាក់ ត្រូវ​លង់ទឹក​យ៉ាង​អាណោច​អាធ​ម ខណៈ​កំពុង​ដើរលេង​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​របស់គាត់ នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​មួយ ។

​ជនរងគ្រោះ​ត្រូវបាន​បញ្ជាក់​មានឈ្មោះ Somashekar មកពី​រដ្ឋ Haryana ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា រួមជាមួយ​គ្រួសារ និង​មិត្តភក្តិ​ជាច្រើន បាននាំគ្នា​ទៅលេង​កន្លែង​ទឹកធ្លាក់ Chunchanakatte ជាទី​កន្លែង​ទឹកជ្រោះ​ដ៏​ល្បាញ​មួយ​នៅលើ​ទន្លេ Cauvery នៅក្នុង​ទីក្រុង Mysuru រដ្ឋ Karnataka ស្ថិត​និរតី​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃអាទិត្យ ។​

​នៅវេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច កម្រិត​ទឹក​ស្រាប់តែ​កើនឡើង​យ៉ាង​គំហក់​ភ្លាម នៅក្នុង​ដង​ទន្លេ ដោយសារតែ​ការបញ្ចេញចោល​ពី​ស្ថានីយ៍​ថាមពល​វា​រី​អគ្គិសនី​ខ្នាតតូច ពី​ខ្សែទឹក​ខាងលើ ។ ទោះបីជា​អង្គភាព​វា​រី​អគ្គិសនី​បាន​បន្លឺសម្លេង​ស៊ី​រ៉ែ​ន និង​បានផ្តល់​សញ្ញា​ព្រមាន​ក៏ដោយ ប៉ុន្តែ ភ្ញៀវទេសចរ​ជាច្រើន​ដែល​ចូលចិត្ត​លេង​ទឹក អាច​ស្តាប់​បានទេ ។ ពួកគេ​ចាប់ផ្តើម​រំកិល​ខ្លួន​ចេញ នៅពេល​ពួកគេ​ចាប់ផ្តើម​មាន​អារម្មណ៍​កម្រិត​ឡើង ។ ទោះយ៉ាងណា អ្នកទេសចរ​ជាច្រើន​ដែល​ក្នុងនោះ​រួមមាន​ទាំង​លោក Somashekar ក៏ត្រូវ​ជាប់​ប៉ែល​ប៉ោល​នៅ​ទន្លេ​ផងដែរ ។

​ទិដ្ឋភាព​ដ៏​សែន​រន្ធត់ បានបង្ហាញ​ឲ្យ​ឃើញ​អ្នក​ស្ម័គ្រ​ជួយសង្គ្រោះ​ស្ត្រី​ទេសចរ​ម្នាក់​ពី​ទន្លេ ដោយ​ប្រើ​ខ្សែពួរ ។ ពួកគេ​អាច​ត្រូវ​បានឃើញ​បោះ​ខ្សែពួរ​ទៅកាន់​លោក Somashekar និង​ព្យាយាម​សង្គ្រោះ​គាត់ ប៉ុន្តែ មុនពេល​គាត់​អាច​ត្រូវបាន​ទាញ​ចេញពី​កន្លែង​ប្រឈម​គ្រោះថ្នាក់ គាត់​បាន​បាត់បង់​លំនឹង ហើយក៏​ត្រូវបាន​ខ្សែទឹក​ហូរ​ដ៏​ខ្លាំងក្លា​នាំយកទៅ​តែម្តង ។​

​គួរ​បញ្ជាក់ថា ជនរងគ្រោះ​កំពុងធ្វើការ​ជា​អ្នកវិទ្យាសាស្ត្រ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកវិទ្យា​អាហារ​កណ្តាល (CFTRI) នៅ Mysuru ។

​សាក្សី​ម្នាក់​និយាយថា​៖ «​សមាជិក​គ្រូ​សារ​របស់ Somashekar និង​ក្រុម​អ្នក​សង្គ្រោះ បាន​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​បំផុត​បំផុត ដើម្បី​សង្គ្រោះ​គាត់ ប៉ុន្តែ គាត់​អស់ដៃ​ពុំ​អាច​កាន់​ខ្សែពួរ​តទៅទៀតបាន ក៏ត្រូវ​ហូរ​ទៅតាម​ខ្សែទឹក​ដ៏​ខ្លាំងក្លា​» ។​

​ក្រុម​សេវា​សង្គ្រោះបន្ទាន់ និង​អគ្គីភ័យ ពុំ​អាច​រកឃើញ​សាកសព​របស់ Somashekar បានទេ នៅ​ថ្ងៃអាទិត្យ នោះ ប៉ុន្តែ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកនេសាទ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ។​

​ភ្ញៀវទេសចរ​ជាច្រើន​ដែល​បាន​ទៅលេង​នៅ​ទីនោះ បាន​ទ​ទួ​ច​ដល់​អាជ្ញាធរ​ថា សុំ​ឲ្យ​ពួកគេ​តម្លើង​ស៊ី​រ៉ែ​នៅក្បែរ​ទន្លេ​នោះ ដើម្បី​ចៀសវាង​ហេតុការណ៍​កើតឡើង​ដ៏​ស្លុតរន្ធត់​បែបនេះ ៕ ឧ​ត្ត​ម​

spot_img
×