Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ប្រកាស​លើហ្វេសប៊ុក ​រក​​មុខ​​​បុរស​ម្នាក់​ដែល​ដឹក​ខ្លួន និង​កូន​ស្រី​ឈឺធ្ងន់ធ្ងរ​ទៅ​មន្ទីរពេទ្យ ដើម្បី «ជម្រះ» រឿង​មួយ​នេះ ព្រោះតែ…

spot_img

​ស្ត្រី​ម្នាក់​ឈ្មោះ Chaowara Khotsamnuan បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង កាលពី​ថ្ងៃ​ពុធ ឲ្យ​ដឹងថា នាង​ចង់​ជួប និង​ថ្លែងអំណរគុណ​ដល់​អ្នកជិះ​ម៉ូតូ​ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​ជួយ​ឌុប​នាង និង​កូនស្រី​អាយុ ១០ ខែ របស់​នាង​ដែល​ឈឺ​ធ្ងន់ ទៅកាន់​មន្ទីរពេទ្យ Phayathai Sri Racha កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ។​

​នាង​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា នាង​ចង់​ថ្លែងអំណរគុណ​ដល់​វីរៈបុរស​ម្នាក់ ដែល​បាន​ជួយសង្គ្រោះ​ជីវិត​កូនស្រី​របស់​នាង ។​

​កូនស្រី​តូច​របស់​នាង​កំពុង​ខ្លាំង​ខ្លួន​យ៉ាងខ្លាំង និង​ចាប់ផ្តើម​ប្រកាច់ ។ Chaowara បាន​កំពុងបើក​រថយន្ត​រប​ស់​នាង​ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ នៅពេលនោះ រថយន្ត SUV របស់​នាង បាន​ជាប់​ស្ទះចរាចរណ៍​នៅ​ផ្លូវ​ប្រសព្វ Wat Rai Kluay នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​២៦ ឧសភា ។​

​បន្ទាប់ពី​រយៈពេល ២០ នាទី ដែល​នាង​បាន​ឈប់​រថយន្ត SUV របស់​នាងៗ ក៏​ស្វែងរក​ជំនួយ ។ អ្នកជិះ​ម៉ូតូ​ឆ្លងកាត់​ម្នាក់ ក៏បាន​ឈប់ និង​ស្នើសុំ​ដឹក​នាង និង​កូនស្រី​របស់​នាង ទៅកាន់​មន្ទីរពេទ្យ ។ នាង​និយាយថា អ្នកជិះ​ម៉ូតូ​នោះ​ស្រាប់តែ​មិនដឹង​ជា​ទៅណា​បាត់ មុនពេល​ដែល​គាត់​សូម្បីតែ​រក​ពេល​សុំ​សួរនាំ​ឈ្មោះ និង​អរគុណ​គាត់​ផង​នោះ ៕ ចន្ទី​

  

spot_img
×