Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ទិដ្ឋភាព​ចាប់​សត្វ​ឈ្លើង​ដ៏​ធំ រស់នៅ​ក្នុង​រន្ធ​ច្រមុះ​អ្នកជំងឺ​ (មានវីដេអូ)

spot_img

​វេជ្ជបណ្ឌិត​មាន​អារម្មណ៍​រន្ធត់​ភ្ញាក់ផ្អើល​ពេល​ទាញ​ចេញពី​រន្ធ​ច្រមុំ​បុរស​ម្នាក់​នូវ​សត្វ​ឈ្លើង​ដ៏​ធំ​មួយ​ក្បាល ។​

​វីដេអូ​នេះ ត្រូវ​បាន​ថត​ដោយ​គិលានុប្បដ្ឋាយិការ​ម្នាក់ ។ អ្នកជំងឺ​មាន​អាយុ ៥១​ឆ្នាំ ជា​ជនជាតិ​ចិន ចូល​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ហូរ​ឈាម​ច្រមុះ មិន​ឈប់​អស់​រយៈពេល ១០​ថ្ងៃ ។​

​វេជ្ជបណ្ឌិត​និយាយថា អ្នកជំងឺ​មាន​សភាព​នឹងនរ​ពេល​ចាប់ផ្តើម​ធ្វើការ​ចាប់​របស់​ចម្លែក​ចេញពី​ក្នុងច្រមុះ តែ​ពេល​ឃើញថា ជា​សត្វ​ឈ្លើង​ដ៏​ធំ អ្នកជំងឺ​ស្រឡាំងកាំង សឹង​មិន​ជឿ​ជា​ការពិត​។​

​ប្រពន្ធ​របស់​គាត់​ឲ្យដឹងថា បន្ទាប់​ពី​ចេះតែ​ហូរ​ឈាម​ច្រមុះ​មិន​បាត់ គាត់​បាន​ដឹងថា មាន​អ្វី​មិន​ប្រក្រតី​ក្នុង​ច្រមុះ ។ ពេល​ត្រួតពិនិត្យ​គាត់​ឃើញ​មាន​របស់​អ្វី​បន្លាស់​ទី​ក្នុង​រន្ធ​ច្រមុះ​ខាងឆ្វេង ។ ពេល​មក​កាន់​មន្ទីរពេទ្យ​ឆ្លុះ​ទើប​ដឹងថា នោះ​ជា​សត្វ​ឈ្លើង ១​ក្បាល ។​

​តាម​វេជ្ជបណ្ឌិត សត្វ​ឈ្លើង​នេះ​បាន​រស់នៅ​ក្នុង​ច្រមុះ​អ្នកជំងឺ​តិច​បំផុត ២​សប្តាហ៍ អាច​ចូល​តាមរយៈ​អ្នកជំងឺ​ទៅ​ហែល​ទឹក​លេង​ក្នុង​ទន្លេ ៕

spot_img
×