Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​)) June 7, 2018

spot_img

ឆ្នាំ​ជូត ៖ ការងារ ពុំ​ល្អ មាន​រឿង​មិន​សប្បាយចិត្ត​ច្រើន ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន យកចិត្តទុកដាក់​ដល់​គូស្នេហ៍​របស់​អ្នក ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អ គួរ​បង្កើត​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ជុំវិញខ្លួន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការងារ​របស់​អ្នក ។ លុយកាក់​ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​កើត​មាន​បញ្ហា​ប្រឈម​អ្វី​គួរ​បារម្ភ ។ មនោសញ្ចេតនា ល្អប្រសើរ សុខសាន្ត​ក្នុង​ជីវិត ។​

​ឆ្នាំ​ខាល ៖ ការងារ រីកចម្រើន​គ្រប់យ៉ាង​សុទ្ធ​តែ​សម្រេច​បាន​យ៉ាង​ឆ្នើម ។ លុយកាក់ ពុំមែន​ជា​ថ្ងៃ​សមប្រកប​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ រង​ស្ពាធ​ច្រើន ត្រូវ​នឹងនរ​ប្រឈម​ទប់ទល់ ។ លុយកាក់ ទុកដាក់​លុយកាក់​ប្រយ័ត្នប្រយែង​បញ្ចៀស​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា អ្នក​និង​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ មាន​ព័ត​មាន​អំពី​ការផ្លាស់ប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ ប្រយ័ត្ន​កើតមាន​ជម្លោះ​លុយ​កាក់​នៅ​ថ្ងៃនេះ ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​ម្សាញ់ ការងារ មិន​ត្រូវ​ធ្វើការ​ហួសកម្លាំង គួរ​ចេះ​ថែទាំ​សុខភាព​ខ្លួនឯង ។ លុយកាក់ ស្ថិរភាព​មិន​មាន​បញ្ហា​ខ្វះខាត ក្នុង​ជីវភាព ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ព្យាយាម​ថែម​ទៀត ទើប​អាច​សម្រេច​គោលដៅ​ដែល​អ្នក​ប៉ង ។ លុយកាក់ ធូរធារ ជួប​ភ័ព្វសំណាង​ច្រើន​អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរ​សកម្ម​ជាង​នេះ​ទៀត ទើប​អាច​ជួប​មនុស្ស​ដែល​អ្នក​ប្រាថ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ អំណោយផល​ល្អ គួរ​ចាប់យក​ឱកាស​ឈាន​ឡើង​ទៅ​មុខ​ទៀត ។ លុយកាក់ ត្រូវ​សន្សំសំចៃ កុំ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​ផ្លាស់ប្តូរ​ខ្លួនឯង ជាមុនសិន ប្រសិន​ចង់​ឲ្យ​គូស្នេហ៍​ផ្លាស់ប្តូរ​។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​ការងារ​រវល់​យ៉ាងណា​អ្នក​ក៏​គួរ​លៃលក​ឲ្យមាន​ពេល​សម្រាក​ថែ​សុខភាព ។ លុយកាក់ ល្អប្រសើរ អាច​បោះទុន​វិនិយោគ​ជោគជ័យ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន តែ​ប្រយ័ត្ន​មាន​អ្នក​ប៉ែង​ជើង ។ លុយកាក់ ប្រយ័ត្ន​ថ្ងៃនេះ​ត្រូវ​ចាញ់បោក​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំចរ ៖ ការងារ គួរ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ទទួលបាន​ដំណឹង​ល្អ​ច្រើន ពី​មិត្តភក្តិ​សម្រាប់​ការរក​ចំណូល​ថៃ​ម ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​នេះ​ទៀត​ក្នុង​រឿង​ស្នេហា ។​

​ឆ្នាំ​កុរ ៖ ការងារ គួរ​និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ ថ្លឹងថ្លែង ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែម​ល្ហែម រ៉ូមែ​ន​ទិក​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក ៕

spot_img
×