Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​ជួសមុខ​កូរ៉េខាងត្បូង ទៅដល់ Kaesong ដើម្បី​បង្កើត​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​

spot_img

​តាម​ស៊ីន​ហួរ ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី ៧ ខែមិថុនា ឲ្យដឹងថា ក្រុមការងារ​ជួសមុខ​របស់​ប្រទេស​នេះ បាន​ទៅ​ពិនិត្យមើល Kaesong ដែល​ជា​ទីប្រជុំជន​ព្រំដែន​របស់​កូរ៉េខាងជើង ដើម្បី​បង្កើត​ការិយាល័យ​ទាក់ទង​រួមមួយ និង​កូរ៉េខាងជើង ។ កិច្ចព្រមព្រៀង រៀបចំ​ការិយាល័យ​នេះ ត្រូវបាន​ឯកភាព​កាល​ពី​ជំនួប​ជាន់ខ្ពស់ ថ្នាក់​រដ្ឋមន្ត្រី​រវាង​ប្រទេស​ទាំង​ពីរ ។​

​តំបន់ឧស្សាហកម្ម​អន្តរ​កូរ៉េ Kaesong

​ក្រុមការងារ​ជួសមុខ​ដែល​មាន​សមាជិក ១៤ រូបនេះ ដឹកនាំ​ដោយ​អនុ​រដ្ឋ​ម​សន្ត្រី​ក្រសួង​ឯកភាព Chun Hae-sung និង​ទៅ​កាន់ Kaesong នៅ​ថ្ងៃ​ទី ៨ ខែ​មិថុនា​នេះ បំណង​ពិនិត្យមើល​ផ្ទាល់​តំបន់ឧស្សាហកម្ម​អន្តរ​កូរ៉េ​នៅ Kaesong ក្រោយពេល​ដែល​ភាគី​កូរ៉េ​ខាងជើង​បាន​យល់ព្រម​ឲ្យមាន​ដំណើរ​ត្រួតពិនិត្យ​នេះ ។

​គួររំលឹកថា ក្នុង​សេចក្តីថ្លែងការណ៍ Panmunjom មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​បង្កើត​ឲ្យមាន​ការិយាល័​យ​ទំនាក់ទំនង​រួម​នៅ Kaesong ផងដែរ ៕ សូ​យ​ន​

spot_img
×