Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​សិង្ហ​បុរី និង​កូរ៉េខាងជើង ជួប​សន្ទនា​គ្នា​មុន​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​តាម Kyodo ប្រមុខ​ការទូត​កូរ៉េខាងជើង និង​សមា​ស​ភាគី​សិង្ហ​បុរី នៅ​ថ្ងៃ​ទី ៧ ខែមិថុនា បាន​ដំណើរការ​ជួបប្រជុំ​មុន​ការប្រព្រឹត្តទៅ​នៃ​សន្និសីទ​កំពូល​រវាង​កូរ៉េខាងជើង​-​អាមេរិក ។​

ប្រមុខ​ការទូត​សិង្ហ​បុរី Vivian Balakrishnan

Kyodo ក៏​បាន​បញ្ជាក់ថា ប្រមុខ​ការទូត​សិង្ហ​បុរី បាន​ទៅ​ដល់​កូរ៉េខាងជើង តាម​ការអញ្ជើញ​របស់​សមាស​ភាគី​ប្រទេស​នេះ លោក Ri Yong-ho នៅ​ទីក្រុង​ព្យុង​យ៉ាង ។​

​ចំណែក​ក្រសួង​ការ​បរ​ទស​សិង្ហ​បុរី​វិញ​ឲ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នេះ ប្រមុខ​ការទូត​របស់​ខ្លួន​ក៏​មាន​គំរោង​ជួប​ជាមួយ​ប្រធានសភា​ប្រជាជន​កូរ៉េខាងជើង Kim Yong-nam ផងដែរ ។​

​គួររំលឹកថា មុន​នោះ​ប្រមុខ​ការទូត​សិង្ហ​បុរី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នេះ ក្រោយពេល​ដែល​រដ្ឋមន្ត្រី​ការបទេស​កូរ៉េ​ខាងជើង​បាន​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន ហើយ​ជួប​ប្រជុំ​ជាមួយ​ប្រមុខ​ការទូត​អាមេរិក Mike Pompeo ៕ សូ​យ​ន​

spot_img
×