Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាមេរិក​-​កូរ៉េ​ខាងជើង​មាន​លទ្ធភាព​សម្រេចបាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​កូរ៉េ​

spot_img

ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី ៧ ខែមិថុនា ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នៅ​សេត​វិមាន ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និយាយថា អាមេរិក​ត្រៀម​ជា​ស្រេច​នឹង​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​មក​ទស្សនកិច្ច​អាមេរិក ប្រសិន​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​នេះ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​នោះ​។

​ទន្ទឹម​នោះ​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ឲ្យដឹងថា លោក​និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​ទទួលបាន​នូវ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​កូរ៉េខាងជើង ក្នុង​ជំនួប​កំពូល​ដែល​តាម​គំរោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ ។​

​ខណៈពេល​នោះ​ដែរ នាយករដ្ឋមន្ត្រី Zhinzo ឲ្យដឹងថា លោក​ត្រៀម​ជា​ស្រេច​ដើម្បី​ចរចា​ជាមួយ​កូរ៉េខាងជើង ហើយ​នេះ​ជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ត្រូវ​ចាប់ជំរិត និង​ការកែសម្រួល​ទំនាក់ទំនង​ជាមួយ​ក្រុង​ព្យុង​យ៉ាង ។ លោក​អះអាង​ថា ជប៉ុន​ពុំ​មាន​ការប្រែប្រួល គោលនយោបាយ​អ្វី​ឡើយ ចំពោះ​បញ្ហា​សន្តិភាព​ពិតប្រាកដ​មួយ​នៅ​តំបន់​ឥ​សាន្ត​ទ្វីប​អាស៊ី​នេះ ។ លោក​ក៏​នៅ​បាន​លើកឡើង​ថា ប្រសិនបើ​កូរ៉េខាងជើង ត្រៀមខ្លួន​នឹង​បោះជំហាន​តាម​ទិសដៅ​ត្រឹមត្រូវ​មួយ​នោះ ពួកគេ​នឹង​មាន​អនាគត​ដ៏​ភ្លឺស្វាង ។ ក្នុង​សន្និសីទ​សារព័ត៌មាន​លោក​ត្រាំ ក៏​បាន​សន្យា​នឹង​លើកឡើង​នូវ​បញ្ហា​ដែល​ជប៉ុន​ចង់បាន​ដើម្បី​ប្រាប់​ទៅ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅក្នុង​ជំនួប​កំពូល​ខាងមុខ ៕ សូ​យ​ន​

spot_img
×