Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ថៃ អះអាងថា នៅតែ​បន្ត​ហាមឃាត់​បណ្តា​សកម្មភាព​នយោបាយ​

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នៅ​ថ្ងៃទី ៧ ខែមិថុនា បាន​ដកស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ ឲ្យដឹងថា ៖ បណ្តា​បទបញ្ជា​ហាមឃាត់​រាល់​សកម្មភាព​នយោបាយ​នឹង​បន្ត​រក្សា​ទុក​ដដែល ទោះបីជា​បណ្តា​ខុសច្បាប់​ទាក់ទង​ដល់​ការបោះឆ្នោត ត្រូវបាន​តុលាការ​ធម្មនុញ្ញ​អនុម័ត​ក្តី ។​

​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ

​ឧត្តមសេនីយ៍ប្រា​យុទ្ធ អះអាង​សារជាថ្មី​ថា ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ កុម្ភៈ ២០១៩ ហើយ​ពលរដ្ឋ​ថៃ​នឹងមាន​សិទ្ធិ​សម្រេច​ពី​អនាគត​ប្រទេសជាតិ ។​

​ប៉ុន្តែ​មេដឹកនាំ​រដ្ឋការ​យោធា​នេះ ក៏​សង្កត់ធ្ងន់ថា ខ្លួន​លោក​ផ្ទាល់​នឹង​ពិនិត្យ​ករណី​នី​មួយៗ អំពី​បណ្តា​សកម្មភាព​ពាក់ព័ន្ធ​បោះឆ្នោត​ក្នុង​មាន​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​របស់​បណ្តា​គណបក្ស​នយោបាយ ដើម្បី​សម្រេច​ថា គួរ​អនុញ្ញាត​ឲ្យ​ដែរ​ឬទេ ។ លោក​ប្រា​យុទ្ធ និយាយ​ខ្លាំងៗ​ថា ៖ “​ប្រសិនបើ​បទបញ្ជា​ហាមឃាត់​ត្រូវ​បាន​លុបចោល​ទាំងស្រុង​នោះ តើ​អ្នកណា​ហ៊ាន​ធានាថា ពុំមាន​បញ្ហា​អ្វី​កើតឡើង​? ប្រសិន​បើ​ពួកគេ​នាំគ្នា​ដង្ហែរ​ក្បួន​បាតុកម្ម ពេញ​ផ្លូវ សួរ​ថា​អ្នក​ទាំងអស់​គ្នា​អាច​ទទួល​យក​រឿង​បែបនេះ​បាន​ដែរឬទេ​? ” ។​

​មេដឹកនាំ​រដ្ឋការ​យោធា ក៏​បាន​សម្តែង​នូវ​កង្វល់​អំពី​បណ្តា​សកម្មភាព និង​ការ​ថ្លែង​យោបល់​ថ្មីៗ​កន្លងមក​នេះ​របស់​ឥស្សរជន​នយោបាយ​ជាច្រើន​នាក់ ។​

​លោក​ពោល​ថា គ្រប់​ភាគី​ត្រូវតែ​បង្ហាញ​ពី​បំណង​កសាង​សង្គម​មួយ​ដែល​ស្រុះស្រួល ពុំមែន​នាំគ្នា​សាប​ព្រួស​ពន្លក​នៃ​ការ​បាក់បែក​ឡើយ ។ ហើយ​លោក​សង្កត់ធ្ងន់​បន្ថែមទៀត​ថា ៖ ប្រទេសជាតិ​ចាំបាច់​ត្រូវមាន​វិន័យ និង​គោរព​ច្បាប់ ៕ សូ​យ​ន​

spot_img
×