Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ​៖ ថ្ងៃនេះ​ខ្ញុំ​រីករាយ​បំផុត​ព្រោះ​បាន​ជួយសង្គ្រោះ​ជីវិត​ភរិយា​កងទ័ព​ម្នាក់​ទាន់ពេល​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពីដ​ប៊ូត​កម្ពុជា (G.T.V.C,Speed Boad Cambodia) លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្នុងនាម​ពលរដ្ឋ​ខ្មែរ​មួយ​រូប លោក​មាន​មោទនៈភាព និង​រំភើប​រីករាយ​បំផុត នៅ​គ្រា​រូប​លោក​មាន​ឱកាស​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ឲ្យ​រួចផុត​ពី​សេចក្តីស្លាប់​។ លោក​ថា សកម្មភាព​ធ្វើ​ការងារ​មនុស្សធ៌ម របស់​លោក​ចំពោះ​អ្នកជំងឺ​ផ្សេងៗ ដែល​ខ្វះ​លទ្ធភាព​ចំណាយ​ទៅ​លើ​ការព្យាបាល ហើយ​ដង្ហោយ​រក​ការជួយ​សង្គ្រោះ​បន្ទាន់ បើ​ទោះ​បី​រូប​លោក ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការជួយ​សង្រោះ​នេះ អស់​ច្រើន​បែប​ណា​ក្តី​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បានឲ្យ​ដឹង​ដូច្នេះ​កើត​ឡើង​ក្រោយ​ពេល​រូបលោក បានធ្វើ​សកម្មភាព​មនុស្សធ៌​មមួយ​ករណី​ទៀត តាមរយៈ​ការបញ្ជូន​អូប័រ​មាន​ល្បឿន​លឿន​ចេញ​ទៅ​សង្គ្រោះ​ភរិយា​កងទ័ពជើងទឹក ប្រចាំការ​នៅ​លើ​កោះ​តាង កាលពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨​បាន​ទាន់ពេល​។​

​ស្ត្រី​ជា​ភរិយា​គ្រួសារ​កងទ័ពជើងទឹក ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​នោះ គឺ​មាន​អា​ការៈធ្លាក់​ឈាម​ធ្ងន់ធ្ងរ ដោយសារ​រលូត​កូន​(​កូន​ដំបូង​ក្នុង​ផ្ទៃ​៨​ខែ​) ហើយ​ត្រូវការ​មធ្យោបាយ​ដឹកជញ្ជូន​ចេញពី​លម្ហ​សមុទ្រ ដែល​មាន​ចំងាយ​ឆ្ងាយ នាំ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួល​ការព្យាបាល​បន្ទាន់​។​

ភ្លាមៗ​ក្រោយ​ទទួលបាន​ដំណឹង​មក​ថា មាន​ភរិយា​កងទ័ពជើងទឹក​ប្រចាំការ​នៅលើ​កោះតាង​មាន​ជំងឺ​ធ្ងន់ ប៉ុន្តែ​ខ្វះ​មធ្យោបាយ​ដឹក​យក​មក​សង្គោះ​នៅ​មន្ទីរពេទ្យ លើ​ដី​គោ​កនា​ខេត្ត​ព្រះសីហនុ​រួច​មក​។ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ប្រញាប់​ចុះ​ផ្ទាល់​មកដល់​ក្រុមហ៊ុន​ដឹកជញ្ជូន របស់លោក ហើយ​បាន​ចាត់ចែង​ឲ្យ​ក្រុមការងារ​នាំយក​អូ​រប័រ​ល្បឿន​លឿន ចេញ​ទៅ​កោះតាង​ជាបន្ទាន់​ទោះបី​អាកាសធាតុ​តំបន់​សមុទ្រ​កំពុង​ពេលនោះ កំពុង​មាន​ភ្លៀង ខ្យល់​បោកបក់​ខ្លាំង និង​មាន​រលក​ធំៗ មិន​អំណោយផល​ដល់​ការធ្វើដំណើរ​តាម​សមុទ្យ​បែបណា​ក្តី​។​

បច្ចុប្បន្ន​ស្ត្រី​អ្នក​ជម្ងឺ ដែល​ត្រូវជា​ភរិយា​កងទ័ពជើងទឹក​ប្រចាំការ​នៅ​លើ​កោះ​តាង ត្រូវបាន​ក្រុម​ការងារ របស់​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ដឹក​មក​ដល់​មន្ទីរពេទ្យ​បង្អែ​ខេត្ត​ព្រះសីហនុ និង​ទទួល​បាល​ពី​ក្រុមគ្រូពេទ្យ​ដោយ​យកចិត្តទុកដាក់ កាលពី​វេលា​ម៉ោង​ជិត ២​រសៀល​ថ្ងៃ​៧ ខែមិថុនា ឆ្នាំ​២០១៨​។​

ស្ត្រី​រងគ្រោះ​រូប​នេះ​ឈ្មោះ ជិន ទួន អាយុ ៣៣​ឆ្នាំ និង​ប្តី​ឈ្មោះ វណ្ណៈ ច័ន្ទ​បូរ៉ា អាយុ ៣០​ឆ្នាំ ជា​កង​ទព័​ជើង​ទឹកប្រចាំ​នៅលើ​កោះតាង​។​
​ពិសេស​ជាង​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ​មានប្រសាសន៍ថា រូបលោក​ជា​ទទួលខុសត្រូវ ក្នុង​ការចំណាយ​ទាំងស្រុង​លើ​ការព្យាបាល​ស្ត្រី​ភរិយា​កងទ័ព​ជើង​ទឹក​ខាងលើ​នេះ រហូត​បាន​ជាសះស្បើយ​ពី​ជំងឺ​៕ ដែន សីមា​

 

spot_img
×