Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ទំនាក់ទំនង​ល្អ ហេតុនេះ​ការងារ​របស់​អ្នក​ឆ្នាំជូត​ដំណើរការ​ដោយ​ងាយស្រួល ការលំបាក​តែងមាន​អ្នក​ជួយ​ជានិច្ច​។ ដោយ​ភាពភ្លឺស្វាង អ្នក​អាច​សម្រេច​រាល់​ការវិនិយោគ​ហិរញ្ញវត្ថុ​បាន​យ៉ាង​ត្រឹមត្រូវ​។ មនោសញ្ចេតនា ៖​អ្នក​នៅ​លីវ​មានឱកាស​ដ៏​ល្អ​ក្នុង​ការទាក់ទង​រាប់អាន​មិត្តភក្តិ​ថ្មី​ភេទ​ផ្ទុយគ្នា អ្នក​បាន​រៀបការ​ហើយ​មនោសញ្ចេតនា​ពុំ​សូវ​កក់ក្តៅ រាង​សោះអង្គើយ​ដាក់គ្នា​បន្តិច​។ ទិស​នាំ​លាភ​៖ ត្បូង តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង​៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំម្សាញ់​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន ប៉ុន្តែ​ចាំបាច់​ត្រូវ​រៀនសូត្រ​បន្ថែម​ដើម្បី​បំពេញ​បានល្អ​ជាង​នេះ​។ មាន​សមត្ថភាព​វិភាគ និង​ព្យាករណ៍​ឱកាស​វិនិយោគ​យ៉ាង​ល្អ ហេតុនេះ​ចំណូល​របស់​អ្នក​ក៏​កើន​ទៅតាម​នោះដែរ​។ មនោសញ្ចេតនា ៖ ប្រសិន​រវល់ ឬ​ខ្វាយខ្វល់​រឿង​អ្វី​អ្នក​ក៏​គួរ​ចែករំលែក​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ព្រោះ​ក៏​ជា​វិធី​សម្តែង​ការគោរព​អ្នកដទៃ​។ ទិស​នាំ​លាភ​៖ ពាយ័ព្យ តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ខៀវ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម ។ ក្នុង​ការងារ​អ្នកមាន​សមត្ថភាព​ច្នៃប្រឌិត​ខ្ពស់ ស្មារតី​ធ្វើការ​ល្អ ហេតុនេះ​ត្រូវបាន​ថ្នាក់លើ​ជឿទុកចិត្ត​ប្រគល់​ការងារ​សំខាន់ៗ​ឲ្យ​គ្រប់គ្រង​។ លុយកាក់​ទាល់តែ​ព្យាយាមរ​កដោយ​កម្លាំង​ខ្លួនឯង​គឺ​ពុំបាន​ដោយ​សំណាង​។ មនោសញ្ចេតនា​៖ អ្នក​នៅ​លីវ​កុំ​ដោយសារតែ​ខ្លាច​ឯកោ ប្រញាប់ប្រញាល់​មាន​ទំនាក់ទំនង​ថ្មី ព្រោះ​អាច​ខកចិត្ត​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ ។ ថ្ងៃនេះ​ត្រូវ​ត្រៀម​ផ្លូវចិត្ត ព្រោះ​អាច​នឹង​ប្រឈមមុខ​ជាមួយ​ការប្រែប្រួល​ក្នុង​ការងារ អាចជា​ការសម្រេច​ប្តូរ​ភារកិច្ច​ថ្មី អាច​ត្រូវ​ទៅ​បេសកកម្ម​ឆ្ងាយ​។ រាសី​មិនល្អ មិន​សមស្រប​សម្រាប់ធ្វើ​ការវិនិយោគ​អ្វីមួយ​។ មនោសញ្ចេតនា ៖ ប្រយ័ត្ន​ពាក្យសំដី​ដោយ​អ​ចេតនា ធ្វើ​ឲ្យ​របួស​ផ្លូវចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ ៖​ពាយ័ព្យ តំណម ៖ អាគ្នេយ៍ ។ ពណ៌​នាំ​សំណាង​៖​ស​។ អ្នកយក​អាសា ៖ ឆ្នាំចរ ៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ ។ ការងារ​ឈានចូល​ដំណាក់កាល​មិន​ស្ថិរភាព ទោះបី​មានឱកាស​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន តែ​ក៏​បង្កប់​ហានិភ័យ​ច្រើន ហេតុនេះ​ត្រូវ​ប្រយ័ត្នប្រយែង​។ ពេលទំនេរ​គួរ​អាន​បន្ថែម​ចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ជា​ប្រយោជន៍​ដល់​ការងារ​របស់​អ្នក​។ មនោសញ្ចេតនា ៖ ពិបាក​រកឃើញ​ភាព​ស្រុះស្រួល​ក្នុង​ទស្សនៈ ហេតុនេះ​តែងមាន​ការឈ្លោះប្រកែក​គ្នា​ជាប្រចាំ​។ ទិស​នាំ​លាភ ៖ និរតី តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម ។ ការងារ​ពិបាក​ទទួលបាន​លទ្ធផល​ដូច​បំណង ផ្លូវចិត្ត​ក៏​មិន​សប្បាយ ត្រូវ​រក​វិធី​សម្រួល​អារម្មណ៍ តាំងស្មារតី​ដើម្បី​ធ្វើការ​។ ពេលវេលា​នេះ អ្នក​គួរតែ​សង្កេត​ទីផ្សារ កសាង​ផែនការ​ថ្មី​រង់ចាំ​ឱកាស​វិនិយោគ​។ មនោសញ្ចេតនា​៖ រីកចម្រើន​ល្អ ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជាទី​ស្រឡាញ់ ប៉ុន្តែ​ចាំបាច់​ត្រូវ​ម្ចាស់ការ​ជាង​មុន​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ជើង ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ ។ ការងារ​ជួប​ឧបសគ្គ​ក្នុង​ការចរចា​ជាមួយ​ដៃគូ ងាយ​មានការ​សម្រេចចិត្ត​ខុសឆ្គង​បង្ក​ការខាតបង់​សេដ្ឋកិច្ច​។ កុំ​អួតអាង​ទ្រព្យសម្បត្តិ​ធ្វើ​ឲ្យ​ជន​អាក្រក់​កើត​ចិត្ត​លោភលន់​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំចរ ៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ ។ ការងារ​មាន​ស្ថិរភាព​ច្រើន ត្រូវ​ត្រៀម​ផ្លូវចិត្ត​ទប់ទល់​។ អ្នក​ពុំមាន​ឱកាស​ទាញ​លាភ ដូច្នេះ​ពុំ​ត្រូវ​លោភលន់​នាំ​ឲ្យ​ខាត​បង់ធំ​។ មនោសញ្ចេតនា ៖ បាន​ជួប​មនុស្ស​សក្តិសម​នឹង​អ្នក តែ​ដោយ​គ្មាន​ភាពជឿជាក់​គ្រប់គ្រាន់​លើ​ខ្លួន ហេតុនេះ​បណ្តាល​ឲ្យ​បាត់បង់​ឱកាស​ទាក់ទង​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំម្សាញ់ ៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ មាន​ព័ត៌មាន​ការងារ​ល្អប្រសើរ​មកដល់​អ្នក ត្រូវ​ប្រឹង​កសាង​ទំនាក់ទំនង​ល្អ​។ រាល់​ការប្រឹងប្រែង​របស់​អ្នក​ចុងក្រោយ​បានទទួល​ការឆ្លើយតប​ដោយ​ខ្ទង់​ចំណូល​សក្តិសម​។ មនោសញ្ចេតនា ៖ ដោយសារ​ក្តី​ស្រឡាញ់ ការយកចិត្តទុកដាក់​និង​លើកទឹកចិត្ត​របស់​គូស្នេហ៍​បាន​ជួយ​បន្ថែម​ថាមពល​ក្នុង​ជីវិត​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ លឿង ។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម ។ ការងារ​រវល់​នឹងធ្វើ​ឲ្យ​អ្នក​អស់កម្លាំង ព្យាយាម​រៀបចំ​ពេលវេលា​សម្រាក សម្រួល​អារម្មណ៍​ដើម្បី​យក​ថាមពល​មកវិញ​។ ថ្ងៃនេះ​អ្នកមាន​បំណង​វិនិយោគ​អ្វី​ក៏បាន​សម្រេច​ដូច​ចិត្ត​។ មនោសញ្ចេតនា ៖ ឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ លឿង ។ អ្នកយក​អាសា ៖ ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ទោះបី​លំបាក​ខ្លាំង​អាស្រ័យ​ដោយ​ស្មារតី​នឹងនរ ឆន្ទៈ​របស់ខ្លួន​អ្នក​នៅតែ​សម្រេចបាន​យ៉ាង​ល្អ​គ្រប់​រឿង​។ ចំណាយ​ប្រាក់​ទាក់ទាញ​អតិថិជន​ក៏​ជា​វិធី​ទាញ​ចំណូល​បានមក​វិញ​យ៉ាង​គាប់ប្រសើរ​។ មនោសញ្ចេតនា ៖ ជា​ថ្ងៃ​ពោរពេញ​ដោយ​ក្តី​សោមនស្ស​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំខាល​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ ។ នាំពាក្យ​នៅ​ទីសាធារណៈ​ត្រូវ​ប្រយ័ត្នប្រយែង ដើម្បី​បញ្ចៀស​ការរិះគន់​ម៉ាក់​ងាយ​។ ថ្ងៃនេះ​ធ្វើដំណើរ​ប្រយ័ត្ន​មានការ​ប៉ះពារ​គ្នា ធ្វើ​ឲ្យ​ខាតបង់​ប្រាក់កាស​។ មនោសញ្ចេតនា ៖ ងាយ​មានការ​យល់ច្រឡំ​គ្នា​ធ្វើ​ឲ្យ​ទំនាស់​កើតឡើង​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំឆ្លូវ ៕

spot_img
×