Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្ទុះ​ធុង​ហ្គាស​ស្លាប់​ម្នាក់​របួស​៧​នាក់ នៅ​សាលា​ដុន​ប៊ូ​ស្កូ​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បានឲ្យដឹងថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ និង​៣០​នាទី មាន​ករណី​ផ្ទុះ​ធុង​ហ្គាស់ មួយ​កើតឡើង​នៅក្នុង​រោង​ជាង​ក្រឡឹង សាលា​បច្ចេកទេស ដុន​ប៊ូ​ស​ស្កូ ស្ថិតក្នុង​ក្រុម​ទី​១៨ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​គ្រោះថ្នាក់​នេះ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​កន្លែងកើតហេតុ ហើយ សាកសព​ជនរងគ្រោះ​ឈ្មោះ សេង សារ៉ាត់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ ប្រធាន​ផ្នែក​ជាងក្រឡឹង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្រុមទី​១០ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​
​មាន​មនុស្ស​រង​បួស​ចំនួន​៧​នាក់ (​របួសធ្ងន់​ម្នាក់​-​របួសស្រាល​៦​នាក់​) មានឈ្មោះ​ដូច​ខាងក្រោម​៖

១- ឈ្មោះ អៀង សុធា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត​
២- ឈ្មោះ ជុំ វណ្ណ​ជិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត (​របួសធ្ងន់​)
៣- ឈ្មោះ នូ​ច វណ្ណា ភេទ​ប្រស អាយុ ៣០​ឆ្នាំ មុខរបរ គ្រូ​ផ្នែក​មេកានិច​
៤- ឈ្មោះ សយ គឹម​ហ៊ូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
៥- ឈ្មោះ ស្ងួន សារ​ត្ន័ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
៦- ឈ្មោះ ម៉ួ​ង វណ្ណៈ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
៧- ឈ្មោះ ម៉ី សុភា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​។​
​គ្រោះថ្នាក់​នេះ ក៏​បាន​បណ្តាល​ឲ្យ ខូចខាត​សំភារៈ​គ្រឿង​សង្ហា​រឹម​ជាច្រើន​ទៀត​។​

​ករណីនេះ កម្លាំង​រាជ​អាវុធហត្ថ​ក្រុង និង​ខេត្ត​ព្រះសីហនុ កំពុង​សហការ​ជាមួយ សមត្តកិច្ច​ជំនាញ​មក​ពិនិត្យ​កន្លែ​ង​កើតហេតុ និង​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស់​នេះ​ឡើង​៕ ដែន សីមា​

    

spot_img
×