Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ស្ត្រី​២​នាក់ មុខសញ្ញា​ជួញដូរ​និង​ចែកចាយ គ្រឿងញៀន​

spot_img

​ឧត្តរមានជ័យ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​និង​ជួញដូ​គ្រឿងញៀន មួយ​ករណី​នៅ​ចំណុច​ភូមិ​១០៥ ឃុំ ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​ឃាត់ខ្លួន​ស្ត្រី​២​នាក់​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៤០​នាទី​។​

​មន្ត្រីនគរបាល​មូលដ្ឋា​បាន​ឲ្យដឹងថា​ជនសង្ស័យ​ទី​១.​ឈ្មោះ វែន សា​រា ភេទ​ស្រី អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​១០៥ ឃុំ ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ទី​២.​ឈ្មោះ ជា ខុន ភេទ​ស្រី អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ។ ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំញៀន​ប្រភេទ មេ តំ​ហ្វេ​តា​មីន​(Ice)​ចំនួន ៣០​កព្ចាប់​ធំ ២ កព្ចាប់ តូច ២៨ កព្ចាប់ ស្មើរ​នឹង​៧,១៦ ក្រាម ទូរស័ព្ទដៃ​ចំនួន ៨ គ្រឿង​, អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែ​ចំនួន ១ សន្លឹក , ក្រ​វឹល​លោហៈធាតុ​ពណ៌​លឿង​១​គូរ​,​ជញ្ជៀន ៣ វង់ , កងដៃ ១​វង់ , ខ្សែក ២ ខ្សែ លោហៈធាតុ​ពណ៏​លឿង ១ ខ្សែ លោហៈធាតុ​ពណ៏​ស ១ ខ្សែ , ដែកកេះ ៣ , ដប​សម្រាប់​ជក់​ចំនួន ២ នឹង​សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×