Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តាំ​មន្ត្រី​ពង្រឹង​កិច្ច​សហការ និង​គោរព​ឋានានុក្រម ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​

spot_img

​​ក្រុង​សិរីសោភ័ណ​៖ នៅក្នុង​ឱកាស​ចុះ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​៧ ខែមិថុនា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ផ្តែផ្តាំ​មន្ត្រី​ទាំងអស់ ពង្រឹង​កិច្ច​សហការ និង​គោរព​ឋានានុក្រម​ការងារ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ឆ្លើយតប​នឹង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សាមគ្គី​ផ្ទៃក្នុង​គឺជា​កត្តា​សំខាន់ ដើម្បី​ជំរុញ​សកម្មភាព​ការងារ​ឲ្យសម្រេចបា​នតា​មផែន​ការ ដែល​ថ្នាក់ដឹកនាំ​ក្រសួង ឬ​ខេត្ត​ប្រគល់ជូន ចំណែកឯ​ការគោរព​ឋានានុក្រម​ការងារ​ល្អ មិន​ត្រឹមតែ​ជួយ​ពង្រឹង​កិត្តិនាម​របស់​អង្គភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានាបាន​នូវ​វប្បធម៌​ការងារ​ល្អ ដែល​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង និង​រាជរដ្ឋាភិបាល​ថែម​ទៀត​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​ដល់​មន្ត្រី​ទាំងអស់ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​បាន​សំណូមពរ​ដល់​មន្ត្រី​នៃ​អង្គភាព​ទាំងពីរ ខិតខំ​រក្សា​នូវ​វប្បធម៌​ការងារ​ល្អ​នេះ​បន្តទៀត ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​វិស័យ​ឯកជន​ឲ្យបាន​កាន់តែ​ប្រសើរ សំដៅ​នាំមក​នូវ​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​ថ្មីៗ​បន្ថែម​ជូន​ក្រសួង​ពាណិជ្ជកម្ម និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​។​

​ទន្ទឹមគ្នានេះ លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​មន្ត្រី​ទាំងអស់ ខិតខំ​ពង្រឹង​សមត្ថភាព​ភាសា​ចំនួន​បី​គឺ​៖ ភាសា​ជំនាញ​, ភាសា​កុំព្យូទ័រ និង​ភាសា​អង់គ្លេស ដើម្បី​ជា​ទុន​ក្នុង​ការបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ពិសេស​ទទួល​បាន​ការ​តែងតាំង​មុខតំណែង និង​តួនាទី​ធំៗ​នា​ថ្ងៃ​អនាគត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×