Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សុខាភិបាល អំពាវនាវ​ប្រជាព ល​រដ្ឋ​បង្កើន​ការ ប្រុងប្រយ័ត្ន ចំពោះ ជម្ងឺគ្រុនឈាម នៅ​ក្នុង​រដូវវស្សា​នេះ​

spot_img

​​មន្ត្រី​ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជម្ងឺគ្រុនឈាម​នៅ​ក្នុង​រដូវវស្សា​នេះ ខណៈ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាច​កកើត​មូស​ខ្លា​ច្រើន ជា​ភ្នាក់ងារ​ចម្លង​ជម្ងឺគ្រុនឈាម​។​

មន្ត្រី​ក្រសួង​សុខាភិបាល​បាន ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការសំអាត​លំនៅដ្ឋាន​ទាំង​ក្នុង ខាងក្រៅ​ផ្ទះ និង​ទីធ្លា​ជុំវិញ ផ្ទះ​ធ្វើ​យ៉ាងណា​ឲ្យមាន​ពន្លឺ​ចេញ​ចូល​ផ្ទះ បាន​គ្រប់គ្រាន់ ពិសេស​កុំ​ទុក​ក្មេង​តូចៗ​នៅ​កន្លែង​ទី​ងងឹង ហើយ​ត្រូវ​គេង​នៅក្នុង​មុង ព្រោះ​មានមុស​ខ្លា​បានកើតឡើង ច្រើន​នៅ​ក្នុង​រដូវវស្សា​នេះ​។ ជាមួយគ្នានេះ ត្រូវ​ប្រមូល​សំបក​កំប៉ុង សំបក​កង់ឡាន ម៉ូតូ​ដែល​មិន​ប្រើប្រាស់ ឬ​វត្ថុ​ដែល​ដក់​ទឹក​យក​ទៅ​កប់​ចោល ព្រោះ​វា​ជា​ជំរក​មូល​ខ្លា​។ ដូច្នេះ​ការអនុវត្ត​នេះ​នឹង​ជួយ​កាត់បន្ថយ កុំឲ្យ​ក​កើតមូស​ខ្លា​កាន់តែ​ច្រើន​ទៀត​។​

លោក លាង រិទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ នឹង​ជម្ងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺគ្រុនចាញ់ នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ប្រាប់​កាលពី​ព្រឹក​មិញ​នៅ​ថ្ងៃទី​០៧ មិថុនា​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ជម្ងឺ​គ្រុនឈាម នៅ​ក្នុង​រដូវវស្សា​នេះ ក្រសួង​សុខាភិបាល បាន​ណែនាំ ដល់​ថ្នាក់ក្រោម​ជាតិ​ឲ្យ​ពង្រឹង ក្នុង​ការអប់រំ​សុខភាព​តាម​សហគមន៍ ក៏​ដូចជា​ធ្វើ​ការបែងចែក​ថ្នាំ​អា​ប៊ែត​នៅ​កន្លែង​ណា​ដែល​ប្រឈម​ខ្ពស់ ហើយ​កន្លែង​ណា​ភូមិ​ណា​ដែល​មាន​អ្នក​ជម្ងឺ​ច្រើន ឈាន​ដល់​ការ​បាញ់ថ្នាំ​ទៀតផង​។​

លោក​បន្តថា សម្រាប់​ឆ្នាំ​នេះ ក្រសួង​សុខាភិបាល បាន​ត្រៀម​សេរ៉ូម​រហូតដល់​ជិត​៤​ម៉ឺន​ប្លោក សម្រាប់​ព្យាបាល​ជម្ងឺ​គ្រុនឈាម​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ហើយ​ថ្នាំ​អា​ប៊ែត​មាន​រហូត​ដល់​២៥០​តោន ដើម្បី​បែងចែក​ទៅ​ដល់​លំនៅដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​។​

សូមបញ្ជាក់​ថា​៖ ចាប់ពី​ដើម​ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ កម្ពុជា​មាន​ករណី​គ្រុនឈាម​កើត​ឡើង​រហូត​ដល់​ជាង​២០០០​ករណី ក្នុងនោះ​កុមារ​ចំនួន​៥​នាក់​បាន​ស្លាប់ ដោយ​ទៅ​ព្យាបាល​មិន​ទាន់​ពេលវេលា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×