Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​ដីស្រែ ច្បារ​ដំណាំ​របស់​ពលរដ្ឋ​នៅ​ភូមិ​កំព្រីង​ជនបទ នៃ​ក្រុង​សិរីសោភ័ណ​

spot_img

បន្ទាយមានជ័យ ៖ ដីស្រែ​ចំការ ច្បា​ដំណាំ​ពលរដ្ឋ​នៅ​ភូមិ​កំព្រីង​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​ទទួល​កា​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​បន្ត​ទៀតហើយ​ក្នុង​ពិធី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នាពី​ថ្ងៃទី​៨ វិច្ឆិកា​២០១៧​កន្លងមក​។​

​លោក រ៉ូ បូរ៉ា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូ​រី​យោ​ដី​ខេត្តបន្ទាយមានជ័យ​និយាយថាៈ​នៅពេលនេះ គណៈកម្មការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​ឬ​គណ​:​កម្ម​ការ​សូ​រី​យោ​ដី​ខេត្ត​បានធ្វើ​ពិធី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្បាលដី​ស្ថិតនៅ​ភូមិ​កំព្រីង​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ បន្តិចទៀត​។

​លោក អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ការចុះបញ្ជី​ដីធ្លី​តាម​និតិ​វិធី​នៃ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ មាន​៥​តំណាក់កាល ៖​តំណាក់កាល​ទី​១​ត្រៀម​រៀបចំ​កំណត់​តំបន់​វិ​និ​ច្ឆ​យ័ គណៈកម្មកា​រេ​ដ្ឋ​បាល​និង​ផ្ដល់ព័ត៌មាន ជូន​ប្រជាពលរដ្ឋ​។ តំណាក់កាល​ទី​២ ប្រតិបត្តិការ​បច្ចេកទេស គឺ​ការចុះ​ស្រង់​ទិន្ន័យ​ការកសាង​ប្លង់​សូ​រី​យោ​ដី​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។ តំណាក់កាល​ទី​៣ បិទ​ផ្សា​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​កា​រវិ​ច្ឆ័​យ​ដើម្បី​បង្ហាញជូន​ប្រជាពលរដ្ឋ​ពី​លទ្ធផល នែ​ការកសាង​ប្លង់​សូ​រី​យោ​ដី​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ​។​

​ដំណាក់កាល​ទី​៤ សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ​គឺ​ការធ្វើ​របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​ឯកសារ​នូវ​ឯកសារ​វិនិច្ឆ័យរ​បស់​គណៈកម្មការ​រដ្ឋ​បាល ជូន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ពិនិត្យ​និង​សម្រេច​។ និង​ដំណាក់កាល​ទី​៥ ការចេញ​វិញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​។

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​៖ កន្លងមក​ក្នុង​ខេត្ត​មាន​បញ្ហាដីធ្លី​កើតឡើង​យ៉ាងច្រើន ដែល​បណ្ដាលអោយ​ជា​បន្ទុក​ដល់​អាជ្ញាធរ តុលាការ​និង​ជំនាញ និង​រហូតដល់​រាជរដ្ឋាភិបាល​ដោះស្រាយ​។​

​លោក លី សារី អភិបាលរង​ខេត្ត ក៏បាន​បញ្ជាក់ថា ការធ្វើ​ប័ណ្ណ​ដី​ជា​ប្រព័ន្ធ​មាន​សារៈប្រយោជន៍​ខ្លាំងណាស់​។​
ការរៀបចំ​ប្លង់​តាម​លក្ខណៈ​ប្រព​ន្ធ័​នេះ​ជា​ឱកាស​សម្រាប់​រៀបចំ​ដី បាន​ច្បា​លាស់​ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ម្ចាស់​ដី និង​មាន​សៀវភៅ​គោល​បញ្ជី​ក្បាលដី​ច្បាស់លាស់ អាច​យកទៅ​ប្រើប្រាស់​ដាក់​បញ្ចាំ​ធានា​គារ​បង្កើត​មុខរបរ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​បាន​។​

​លោក លី សារី សំណូមព​ផងដែរ​ដល់​ពលរដ្ឋ​ត្រៀម​លិ​ខិ​ត្ត​ពាក់​ពន្ធ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​កំណត់​អោយបាន​ច្បាស់​ត្រឹមត្រូវ​នូវ ព្រំប្រទល់​ក្បាលដី​របស់ខ្លួន ជាមួយ​អ្នកជិតខាង ព្រំប្រទល់​រដ្ឋបាល ដើម្បី​ព​ន្លឿ​ន​ក្រុមការងារ​៕ ដោយ ៖ បន្ទាយ​

spot_img
×