Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​យ៉ាង​អាណោចអធ័ម ក្រោយពេល​មនុស្ស​លោត​សម្លាប់ខ្លួន ធ្លាក់​មក​ចំ​ពី​លើ​ក្បាល​

spot_img

មនុស្ស​ដ៏​សែន​អភ័ព្វ​ម្នាក់ ពេល​ដើរ​ឆ្លងផ្លូវ ចៃដន្យ​បាន​ក្លាយជា​ជនរងគ្រោះ​ដល់​ជីវិត បន្ទាប់ពី​ត្រូវ​យុវជន​ម្នាក់ ប៉ង​ធ្វើ​អត្ត​ឃាត់​ដោយ​លោត​ពី​ជាន់​ទី ៩ នៃ​អគារ​ខ្ពស់​មួយ ។​

​ទី​កន្លែង​កើតហេតុ​

​តាម Shanghaiist ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន ប៉ូលិស​និយាយថា យុវជន​ដែល​លោត​ពី​អគារ​ខ្ពស់​នោះ​មាន​វ័យ​ប្រមាណ ២៦​ឆ្នាំ ហើយ​មាន​ជំងឺសរសៃប្រសាទ ។ ឪពុក​របស់​យុវជន​នេះ​បាន​ប្រឹងប្រែង​តោង​ចាប់​ដៃ​របស់​កូនប្រុស មុន​ពេល​បម្រុង​លោត​ចេញ​តាម​បង្អួច ប៉ុន្តែ​ពុំ​អាច​រារាំង​បាន ហេតុការណ៍​នេះ បាន​ធ្វើឲ្យ​អ្នក​ស្លាប់​បន្ថែម​ម្នាក់ទៀត ដែល​ពុំ​ដឹង​អ្វី​បន្តិច​សោះឡើយ ។

​គួរកត់សម្គាល់​ថា អ្នក​ទាំង​ពីរ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ៕ ចន្ទ្រា​

spot_img
×