Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន​ពិតជា​សម្បូរ​មនុស្ស “​មាយា​ទ​អន់​” មែន​! ពេល​ឃើញ​មនុស្ស​ជួប​គ្រោះ​ថ្នាក់​លើ​ផ្លូវដែក បែរ​ជា​ទាញ​ទូរស័ព្ទ​មក “​សែ​ល​ហ្វី​”

spot_img

​សង្គម​បច្ចុប្បន្ន​ពិតជា​មិន​ខ្វះ​មនុស្ស​ដូច​បុរស​មាយា​ទ​អន់​ម្នាក់នេះ ដោយ​យក​ការឈឺចាប់​របស់​ជនរ​ង​គ្រោះ​កំពុង​នរនៀ​ល​លើ​ផ្លូវដែក មក​ធ្វើជា background សម្រាប់​រូប​ភាព​របស់​ខ្លួន ។

​ករណី​គ្រោះថ្នាក់​នៅ​ថ្ងៃទី ៦ ខែ​ឧសភា កន្លងមក ។​

​ហេតុការណ៍​ដែល​ធ្វើឲ្យ​គេ​ផ្ទុះ​កំហឹង និង​ស្វែងរក​មុខ​យុវជន​ម្នាក់​នេះ កើតឡើង​នៅ​ស្ថានីយ៍​រថភ្លើង Piacenza ប្រទេស​អ៊ីតាលី ។ បុរស​ម្នាក់​ស្លៀកពាក់​អាវ​ស ខោ ស ដៃ​ម្ខាង​លើក​ជា​ម្រាមដៃ​ជា​អក្សរ V មាន​អត្ថន័យ​ថា ជោគជ័យ គ្រា​ដែល​ស្ត្រី​ម្នាក់​កំពុង​ដេក​ដួល​លើ​ផ្លូវ​រថភ្លើង កំពុង​ត្រូវបាន​គេ​ជួយ​សង្គ្រោះ ។ ជនរងគ្រោះ​គឺ​ជា​ពលរដ្ឋ​កាណាដា​ម្នាក់ បាន​ធ្លាក់​ពីលើ​កន្លែង​រង់ចាំ​ចុះមក​ថ្នល់​រថភ្លើង ។ ក្រោយ​គ្រោះថ្នាក់​នេះ នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម តែ​ក្រោយមក​ត្រូវ​កាត់ចោល​ជើង​ម្ខាង ដោយសារ​គ្រោះថ្នាក់​ជា​យថាហេតុ​នេះ ។​

​មិន​យូរ​ប៉ុន្មាន​ក្រោយមក​គេ​ឃើញ​រូបភាព​របស់​យុវជន​មាយា​ទ​អន់​ខាងលើ​បង្ហោះ​លើ​បណ្តាញ​សង្គម ។ វា​ត្រូវ​បាន​អ្នកកាសែត​ឈ្មោះ Giorgio Lambri និយាយ​ត្រង់ៗ​ថា ៖ រូបភាព​នេះ ស្រាយ​បញ្ជាក់​ឲ្យឃើញ​នូវព​ពួក​មនុស្សបាត់​បង់​មនសិការ និង​សីលធម៌​ទាំងស្រុង ។​

​អ្នក​ពិធីករ​ទូរទស្សន៍ Nicola Savino និយាយថា “​ស្ត្រី​ម្នាក់​នេះ ទើប​រងគ្រោះថ្នាក់​ដោយសា​រកា​របះ​ទង្គិច​នឹង​ខ្សែ​រថយន្ត​ភ្លើង ។ នាង​បាន​បាត់​អស់​ជើង​ម្ខាង ប៉ុន្តែ​នៅ​មាន​អា​មនុស្ស​ភ្លីភ្លើ​ម្នាក់​បែរជា​នៅ​អាច​ថតរូប​សែ​ល​ហ្វី​នេះ​ទៀត ៕ ចន្ទ្រា​

spot_img
×