Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់មិញ​អគ្គីភ័យ​បាន​ឆេះ​កុដិ​នៅ​ក្នុង​វត្ត​ទឹកថ្លា​ខ្ទេច​ហ្មត់

spot_img

​ភ្នំពេញ​៖ កុដិ​ចំណាស់​មួយ​ខ្នង​ត្រូវបាន​បាន​អគ្គីភ័យ​លេប​ត្របាក់​ឆាបឆេះ បំផ្លាញ​ម៉ូតូ​ពីរ​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួន​ទៀត​នៅក្នុ​កុដិ​។​

ការឆាបឆេះ​នេះ បាន​ផ្អើល​ដល់​ព្រះសង្ឃ​និង​កូនសិស្ស​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​កុដិ​ចំណាស់​អត់​លេខ​មួយ​ខ្នង ស្ថិត​ក្នុង​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​បើតាម​សម្តី​ពី​បុរស​ម្នាក់​មាន​ឈ្មោះ សេង ហុង អាយុ​២៤​ឆ្នាំ ជា​និសិត្ស​ឆ្នាំទី​៤​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំកា​ដូង ស្នាក់​នៅ​កុដិ​កើតហេតុ មាន​ស្រុកំណើរ​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​រៀបរាប់​ថា រូបគាត់​បាន​មក​ស្នាក់នៅ​ក្នុង​វត្ត​នេះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយៗ កុដិ​កើតហេតុ​ខាងលើនេះ គឺមាន​តែ​រូប​គាត់​និង​បុរស​ម្នាក់​ទៀត​ដែល​ជា​និសិត្ស​ដូចគ្នាមក​ស្នាក់នៅ​ក្នុង​វត្ត​ខាងលើ​នេះ​ដែរ​។​

​ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ​រូប​គាត់​ទាំង​ពីរ​នាក់​បាន​មក​ពី​រៀន​ហើយ​ក៏​បាន​យក​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ដោយ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១៧ និង​មួយ​គ្រឿង​ទៀត​ម៉ាក ZOOMER-X ស៊េរី​២០១៨ ដែល​ជា​របស់​ពួក​គាត់​យក​ទៅ​ទុក នៅក្នុង​កុដិ​កើតហេតុ​ហើយ​ក៏​បាន​ចាក់សោ​ទ្វារ​ចោល រួច​ក៏​នាំគ្នា​ទៅ​សំរាក​នៅ​ជាន់​ទី​១​ដូច​សព្វដង​ជាធម្មតា​។ លុះដល់​វេលា​កើតហេតុ ខណៈពេល​ដែល​ពួកគាត់​កំពុងតែ​ដេក​លង​លក់​ក៏​ស្រាប់តែ​ឮ​សំ​លែង​ផ្ទុះ​និង​មាន​ផ្សែង​ខ្មួរ​ខ្មាញ់​ចេញពី​ជាន់​ក្រោម​ដែល​ជា​បន្ទប់​ដាក់​ម៉ូតូ​របស់​ពួកគាត់​។ បន្ទាប់​មក​រូបគាត់​ក៏​ចុះ​មក​មើល​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​កំពុងតែ​ឆាបឆេះ​បន្ទប់​នោះ​យ៉ាង​សន្ធោសន្ធៅ​។ ភ្លាមៗ​នោះ​ពួកគាត់​ក៏​បាន​ស្រែក​ឆោឡោ​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​និង​កូនសិស្ស​នាំគ្នា​ទាញ​តុ​យ​យូ​ទឹក​បាញ់​ពន្លត់​អស់​រយះពេល​ជាង​មួយ​ម៉ោង​ទើប​រលត់ ទៅ​វិញ​ជា​ស្ថាពរ​ដោយ​មិន​រំខាន់​ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​នេះ​ទេ ។​

​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​កុដិ​ខាងលើ​គឺ​បង្ក​អោយ​ម៉ូតូ​ពី​រគ្រឿង និង​របស់​មួយ​ចំនួន​តូច រួម​ទាំង​បន្ទាប់​ជាន់​ផ្ទាល់​ដី​ដែល​មាន​ទំហំ​ប្រមាណ ៤​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ​រង​ការខូចខាត​ឆេះ​អស់​ទាំងស្រុង​។ ហើយ​ចំពោះ​មូល​ដែល​បណ្តាលអោយមាន​អគ្គីភ័យ​ឆាបឆេះ​ឡើង​នៅ​មិនទាន់​មាន​ប្រភព​ឲ្យ​ច្បាស់លាស់​ថា ឆេះ​មកពី​មូលហេតុ​អ្វី​នោះ​ទេ ព្រោះ​ដោយសារ​តែ​កុដិ​កើតហេតុ​ខាងលើ​ពុំ​មាន​បណ្តាញ​ចរន្តអគ្គិសនី​ត​ចូល ក៏​មិនដឹង​ថា មាន​អ្នក​លួច​ដុត​នោះដែរ​។​

ចំណែក​សមត្ថកិច្ច​មូលដ្ឋាន​វិញ ក៏​មិន​ទាន់​សន្និដ្ឋាន​ការឆេះ​នេះ​ថា បែបណា​នោះ​ដ​រ ព្រោះ​កំពុង​ពិនិត្យមើល​រក​មូលហេតុ​ឲ្យបាន​ត្រឹមត្រូ​វ​ជា​មុន​សិន​៕​ដោយ​៖ ធ្នូ​ជ័យ​

spot_img
×