Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្កែ​​នេះរត់​មក​ពាំង​ផ្លូវ​ឡាន និង​ព្រុះ​ខ្លាំងៗ ដើម្បី​កុំឲ្យ​ទៅមុខ! ស្រាប់តែ ១០ ​វិនាទី​ក្រោយ​… (​មាន​វីដេអូ​)

spot_img

​ឆ្កែ​គឺជា​សត្វ​ដែល​មាន​ភាពស្មោះត្រង់ និង​ជា​មិត្ត​ល្អ​របស់​មនុស្ស​។ វា​ត្រូវ​បាន​គេ​ជឿជាក់ថា អាច​ព្យាករណ៍​ដឹង​ពី​ហេតុ​ការណ៍​មួយចំនួន​ដែល​អាច​នឹង​កើតឡើង ដូច​ដែល​មនុស្ស​ធ្វើ​បាន​ដែរ​។​

​នៅ​ក្នុង​វិដេអូ​ខាងក្រោម​នេះ នឹង​អាច​ធ្វើការ​បញ្ជាក់បាន​ថា ឆ្កែ​ពិតជា​មាន​ញ្ញាណ​ដែល​អាច​ព្យាករណ៍​ដឹង​ពី​គ្រោះថ្នាក់​ដែល​នឹង​អាច​កើតឡើង​នៅខាងមុខ​។​

​វា​កើត​ឡើង​ជាមួយ​នឹង​ជនជាតិ​រុស្សី​ម្នាក់ ឈ្មោះ Saransk​។ នៅ​ពេល​គាត់​កំពុង​បើកបរ​លើ​ដងផ្លូវ​​ស្រាប់តែ​មាន​ឆ្កែ​មួយ​​ក្បាល​រត់​មក​ពាំង​ពីមុខ​ឡាន​របស់គាត់ និង​ព្រុះ​ជា​ខ្លាំង​ដែល​ឆ្កែ​នោះ​ទំនងជា​ចង់ ប្រាប់​អ្វីមួយ ឬ​ព្យាយាម​ឃាត់​កុំ​ឲ្យ​គាត់​ទៅ​មុខ ព្រោះ​អាច​នឹង​មាន​អ្វី​កើតឡើង​។​

​ទោះបីជា​គាត់​ព្យាយាម​បើក​ឡាន​តិចៗ​ទៅមុខ ដើម្បី​ឲ្យ​ឆ្កែ​រត់​ចេញ ក៏​ឆ្កែ​នោះ​នៅតែ​ព្យាយាម​ស្ទាក់​គាត់​។ នៅពេល​ឆ្កែ​រត់​ចេញ​ពី​មុខ​ឡាន គាត់​បាន​បន្ត​បើក​ទៅមុខ ដោយ​មិន​គិត​ថា​គ្មាន​អ្វី​កើតឡើង​នោះ​ទេ​។​

​ប៉ុន្តែ​បន្ទាប់ពី​បើក​ទៅ​មុខ​បាន ១០​វិនាទី គាត់​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​អ្នក​បើក​ម៉ូតូ ហើយ​​អ្វី​ដែល​គាត់​គិត​នៅពេលនោះ​គឺថា ការពិត​ឆ្កែ​មួយ​ក្បាល​នោះ​បាន​ព្រមាន និង​ប្រាប់​គាត់​ឲ្យដឹង​មុន​ថា នឹង​មាន​អ្វី​អាក្រក់​កើតឡើង​នៅ​ខាង​មុខ​៕ សុភ័ក្ត្រ

spot_img
×