Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយ​លាន មានតែ​ម្នាក់​ទេ​! ស្ត្រី​ស្បែក​ខ្មៅ​ម្នាក់​ផ្តល់កំណើត​ឲ្យ​កូន២​នាក់​ សុទ្ធតែ​ស្បែក​ស

spot_img

​ស្ត្រី​ជា​ម្នាក់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ បាន​ផ្តល់​កំណើត​ដល់​កូន​ម្នាក់​ដែល​មាន​សម្បុរស​ស្អាត ភ្នែក​ខៀវ​ដែល​ការ​បង្កើតកូន​បាន​ស្បែក​ស​នេះ ក្នុង ១​លាន​ករណី​មាន​តែ​មួយ​ប៉ុន្តែ ប៉ុន្តែ​អ្វី​ដែល​រឹតតែ​ធ្វើ​ឲ្យមាន​ការភ្ញាក់ផ្អើល​កាន់តែខ្លាំ​ង​នោះ​គឺថា គាត់​មិន​ត្រឹមតែ​ផ្តល់​កំណើត​ដល់​កូន​ស្បែក​សម្នាក់​នោះ​​ទេ គឺ​ពីរ​នាក់​ឯណោះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ Good Times​។​

​ស្ត្រី​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នោះ​មានឈ្មោះ​ថា Catherine Howarth ចំនែក​ប្តី​របស់​គាត់​ឈ្មោះ Richard Howarth ជា​ជនជាតិ​អង់គ្លេស​។ គាត់​បាន​ផ្តល់​កំណើត​ឲ្យ​កូន​ទី ១​ឈ្មោះ Jonah ដែល​មាន​ស្បែក​ស​ ​និង​ភ្នែក​ខៀស​ស្អាត​។​

​បើទោះបីជា​ប្តី​របស់​គាត់​ជា​ជនជាតិ​អង់គ្លេស​ក៏ដោយ ការ​ផ្តល់​កំណើត​ឲ្យ​កូន​២​នាក់ ដែលមាន​ស្បែក​ស​ទាំងពីរ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ​បាតុភូត​ដែល​កំរ​កើតមាន ពីព្រោះ​ហ្សែ​ន​ស្បែក​ខ្មៅ​លុប​លើ​ហ្សែ​ន​ស្បែក​ស យ៉ាងខ្លាំង​។​

​ស្ត្រី​ជា​ម្តាយ​បាន​និយាយថា “​គ្មាន​នរណា​ម្នាក់​ធ្លាប់​ឃើញថា ម្តាយ​ស្បែក​ខ្មៅ​ម្នាក់​ផ្តល់កំណើត​ដល់​កូន​​បាន​ស្បែក​ស​ទាំងពីរ​នោះទេ​។ នៅ​ពេល​ខ្ញុំ​មាន Jonah (​កូន​ទី ១) ដែល​គាត់​មាន​ស្បែក​ស ខ្ញុំ រួមទាំង​​ប្តី​ខ្ញុំ​គិតថា ឆ្មប​យក​កូន​ឲ្យ​ពួកយើងខុ​សហើយ “​។​

​ទោះយ៉ាងណា អភូតហេតុ​បាន​កើតឡើង​ម្តងទៀត​នៅពេល Catherine បាន​ផ្តល់​កំណើត​ដល់​កូន​ម្នាក់​ទៀត​ដែល​មាន​ស្បែក​ស​ដូច​បងប្រុស​របស់​គេ​។ ក្មេងស្រី​តូច​នោះ​ឈ្មោះ Sophia ហើយ​នាង​មាន​​ភ្នែក​ពណ៌​ខៀវ​ដូច​បងប្រុស​របស់​នាង​ដែរ​។​

Catherine បញ្ជាក់ថា នៅ​ពេល​កូន​ទី ១​របស់​គាត់​កើត​មក អ្នកជំនាញ​ហ្សែ​ន​បាន​ប្រាប់​គាត់​ថា​ ​ករណី​របស់​គាត់​គឺ​ក្នុង​មួយ​លាន មានតែ​មួយ​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

  

spot_img
×