Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​មន្ទីរ​កសិកម្ម​ក្រុង​កំពត ចងក​សម្លាប់ខ្លួន លើ​ផ្ទះ​ខ្លួន​ឯង​

spot_img

​កំពត​៖ អនុប្រធាន​មន្ទីរ​កសិកម្ម​ក្រុង​កំពត បានសម្រេច​ចង​ក​សម្លាប់​ខ្លួនឯង នៅលើ​ផ្ទះ​ក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មិន​ដឹង​ពី​មូលហេតុ ប៉ុន្តែ​ករណី​នេះ​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ធ្វើ​កោសល្យវិច័យ បាន​អះអាង​ថា បុរស​រូប​នេះ ពិតជា​ចង​សម្លាប់​ខ្លួន​ពិតមែន​។​

​សមត្ថកិច្ច បានឲ្យដឹងថា បុរស​គិត​ខ្លី​ខាង​លើ​នេះ ឈ្មោះ ឃឹម ចាន់ថុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម​ក្រុង​កំពត មាន​ប្រពន្ធ​ឈ្មោះ ឃឹម សុខ​ភន អាយុ​៥០​ឆ្នាំ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ បានបញ្ជាក់​ថា ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​មែន ដោយ​គ្មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×