Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប ស៊ើបអង្កេត​ប្រឆាំង ការ​គេចពន្ធ​លើ​មុខទំនិញ ពី​កម្ពុជា ចូលទៅ​សហភាព​អឺរ៉ុប​

spot_img

ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ទៅ​ក្រុមការងារ​របស់ខ្លួន ឲ្យ​ផ្តល់​ទិន្នន័យ​ត្រឹមត្រូវ ដល់​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ របស់​សហភាព​អឺរ៉ុប ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​ស៊ើបអង្កេត​ប្រឆាំង ការ​គេចពន្ធ​លើ​មុខទំនិញ Hand Pallet Trucks សំដៅ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាពត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​លើ​ប្រភពដើម​នៃ​មុខទំនិញ ដែលមាន​លទ្ធភាព ទទួលបាន​ភាពអនុគ្រោះ​ពន្ធ អាច​នាំចេញ​។​

​នៅក្នុង​ឱកាស​បេសកកម្ម​ស៊ើបអង្កេត​ករណី​ខាងលើ នៅ​ក្រសួងពាណិជ្ជកម្ម​នោះ លោកស្រី Ana Maria S. Solano ប្រធាន​ប្រតិភូ​ដឹកនាំ ក្រុម​ស៊ើបអង្កេត មកពី​ការិយាល័យ​ប្រឆាំង ការ​ក្លែងបន្លំ​របស់​សហភាព​អឺរ៉ុប បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច របស់​ក្រុមការងារ នៅ​ប្រទេស​កម្ពុជា មាន​រយៈពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃ​៧-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ លោកស្រី Ana Maria S. Solano បាន​បញ្ជាក់ថា បេសកកម្ម​នេះ​មានបំណង​ចំនួន​៣ រួមមាន ៖ ទី​១-​រក​ឲ្យ​ឃើញ​ភាពត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​នៃ​ប្រភពដើម ផលិតផល​ឧបករណ៍ លើកដាក់​ទំនិញ​ប្រើ​ដោយ​ដៃ (Hand Pallet Trucks) ផលិត​នៅ​កម្ពុជា ដែល​ទទួលបាន​ភាពអនុគ្រោះ ត្រូវបាន​នាំចូល​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប ដោយ​ប្រើប្រាស់​វិញ្ញាបនបត្រ បញ្ជាក់​ប្រភព​ដើ​ទំនិញ​ទំរង់​អេ (GSP Certificates of Preferential Origin FORM A) ចាប់ពី​ខែតុលា ឆ្នាំ​២០១៤ ដល់​ខែកញ្ញា ឆ្នាំ​២០១៧​។ ទី​២-​បង្កើត​ឲ្យ​មាន​ប្រភពដើម​ពិតប្រាកដ ពាក់ព័ន្ធ​ទៅនឹង​ផលិតផល Hand Pallet Trucks និង​ទី​៣-​ប្រមូល​រាល់​ឯកសារយោង​ទាំងអស់ ដែល​បញ្ជាក់​នូវ​ប្រភព​ដើម​ជាក់ស្តែង នៃ​ផលិតផល Hand Pallet Trucks ចេញពី​ទិន្នន័យ​របស់​គយ ឯកសារ ឬ​របាយការណ៍​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​។​

​ឆ្លើយតប​នឹង​សំណើរ​របស់​សហភាព​អឺរ៉ុប​នេះ លោក សំ សិរី​រតន៍ បាន​លើកទឹកចិត្ត និង​សំដែង​ការគាំទ្រ ចំពោះ​បេសកកម្ម របស់​ក្រុមការងារ ក្នុងការ​ស្រាវជ្រាវ រក​ឲ្យ​ឃើញ​នូវ​ភាពមិនប្រក្រតី ដែល​ជាប់​សង្ស័យ លើ​ប្រភពដើម​ទំនិញ ឧបករណ៍​លើកដាក់​ទំនិញ​ដោយ​ដៃ (Hand Pallet Trucks) ដែល​នាំ​ចេញពី​កម្ពុជា និង​សកម្មភាព​គេចពន្ធ​នានា របស់​បណ្តា​ប្រទេស ដែល​មិនមែនជា​សមាជិក របស់​សហភាព​អឺរ៉ុប ក្នុងន័យ​ធានា ឲ្យ​បាន​នូវ​ភាពត្រឹមត្រូវ តាមផ្លូវ​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​។​

​ជាមួយគ្នានេះដែរ លោក​សំ សិរី​រតន៍ បាន​ថ្លែងថា “​អាជ្ញាធរ​កម្ពុជា ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​យ៉ាងសកម្ម និង​ឥត​លាក់លៀម ក្នុងការ​បំពេញ​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​បាល តាម​ការចាំបាច់​ជាមួយ​ក្រុមការងារ​បេស​កក​ម្ម នៃ​ការិយាល័យ​ប្រឆាំង ការ​ក្លែងបន្លំ​របស់​សហភាព​អឺរ៉ុប ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​ស៊ើបអង្កេត ប្រឆាំង​ការ​គេចពន្ធ​លើ​មុខទំនិញ Hand Pallet Trucks សំដៅ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាពត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​លើ​ប្រភពដើម​នៃ​មុខទំនិញ ដែលមាន​លទ្ធភាព​ទទួល​បាន​ភាពអនុគ្រោះ​ពន្ធ អាច​នាំចេញ​ដោយ​រួច​ពន្ធ​សូន្យ​ភាគរយ និង​មិន​ជាប់​កម្រិត​កំណត់ ដោយ​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទំរង់ A​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង លោក សំ សិរី​រតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុមការងារ​បេស​កក​ម្ម នៃ​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហភាព​អឺរ៉ុប ដឹកនាំ​ដោយ​លោកស្រី Ana Maria S. Solano ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​ស៊ើបអង្កេត មកពី​ការិយាល័យ​ប្រឆាំង​ការ​ក្លែងបន្លំ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក​ភាពស្របច្បាប់​ប្រភព​ទំនិញ​ពី​កម្ពុជា ចូលទៅ​សហភាព​អឺរ៉ុប​៕ ដោយ​៖​បញ្ជា​ស័ក្តិ​

spot_img
×