Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លែង​យល់​ហើយ​! នារី​ម្នាក់ នៅ​កណ្តាល​ទីសាធារណៈ បែរ​ជា​សម្រាត​ខោ បង្ខំ​ឲ្យ​មិត្ត​ប្រុស​ត្រូវ​លុត​ជង្គត់​សុំទោស (មានវីដេអូ)

spot_img

​ប្រិយមិត្ត​ប្រហែលជា​អាច​ទាយ​ដឹង​ពី​សញ្ជាតិ​របស់​តួអង្គ ក្នុង​រឿង​នេះ​ហើយ ។

​ហេតុការណ៍​នេះ​កើតឡើង​ក្នុង​ខ្សែ​រថភ្លើង​ក្រោម​ដី​មួយ នា​ក្រុង​សៀង​ហៃ​ប្រទេស​ចិន ។ មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​មាន​ការឈ្លោះប្រកែក​គ្នា ខណៈពេល​នារី​រូបនោះ​ជេរប្រទេច​ខ្លាំងៗ​មិត្ត​ប្រុស​របស់ខ្លួន​មិន​ដាច់​ពី​មាត់ ចំណែក​បុរស​នោះ​វិញ​បាន​ត្រឹម​អង្គុយ​ស្ងៀម​លើ​កៅអី​ដោយ​ពុំ​តបត​អ្វី​ទៀតឡើយ ។​

​ក្រោយ​ពី​ជេរប្រទេច​មួយសន្ទុះ ស្រាប់តែ​នាង​នេះ​ស្រែក​ខ្លាំងៗ​ឡើង​ថា ៖ “​ប្រសិន​បង​ឯង​លុតជង្គង់​ចុះ​នោះ​អ្វីៗ​នឹង​ត្រូវបាន​ដោះស្រាយ តែ​បើ​មិន​ព្រម​នោះ​គ្រប់​រឿង នឹង​គ្មាន​ពេលណា​ដោះស្រាយ​បាន​ទេ​” ។​

​ស្ត្រី​រូប​នេះ ស្រាប់តែ​ស្រាតខោ​ដើម្បី​បង្កើត​សម្ពាធ​បង្ខំ​ឲ្យ​មិត្ត​ប្រុស​លុតជង្គង់​សុំ​ទោស ។​

​ប៉ុន្តែ​បុរស​នោះ​ហាក់ដូចជា​មាន​អារម្មណ៍​ថា សំណូមពរ​របស់​មិត្តស្រី​ខ្លួន វា​ពិតជា​ហួសហេតុ ។ គាត់​ក៏​អង្គុយ​ស្ងៀម​មិន​ស្រដី​ត ។ ប៉ុន្តែ​ឃើញ​ស្ថានភាព​កាន់តែ​តានតឹង​ឡើង បុរស​រូប​នេះ​ព្រម​លុត​ជង្គត់​ប្រហែល​ឲ្យ​នាង​ឈប់​ខឹង យ៉ាងនេះ​ក្តី​ទោះបីជា​បាន​ថមថយ “​កំដៅ​” ហើយ​អង្គុយ​ចុះ​លើ​កៅអី មួយសន្ទុះ​ក្រោយមក ប្រហែល​ជា​អណ្តាតភ្លើង​នេះ​ឆាបឆេះ​ជាថ្មី​ម្តងទៀត​នាង​បាន​ក្រោកឈរ​បន្ត​ជេរប្រទេច​បង្ខំ​ឲ្យ​បុរស​នោះ​លុតជង្គង់​សាជាថ្មី ។​

​លើក​នេះ​បុរស​នោះ​បាន​បដិសេធ ។ ប្រហែល​ព្រោះតែ​ខឹង​ជ្រុល​លែង​យល់​ដឹង​អ្វី ស្រី​ម្នាក់​នេះ​បាន​សម្រាត​ខោ​របស់ខ្លួន​ដល់​ក្បាលជង្គង់ ខណៈពេល​ដែល​មិត្ត​ប្រុស​របស់​នាង​ស្រឡាំងកាំង ហើយ​លែង​មាន​ជម្រើស​ទៀត​ក៏​បន្ត​លុតជង្គង់​ដើម្បី​សុំ​ទោស ។​

​មួយសន្ទុះ​ក្រោយមក នាង​ស្រី​រូបនេះ​ប្រហែល​ជា​ទទួលយក​បាន​ក៏​អង្គុយ​ចុះ​លើ​កៅអី ទោះ​យ៉ាងណា​នាង​បាន “​ភ្លេច​ទាញ​” ខោ​របស់​ខ្លួន​មក​កន្លែង​ដើម​វិញ ។​

​អ្នករួមដំណើរ​ក៏ដូចជា​អ្នកទស្សនា​ឃ្លីប បាន​សម្តែង​ការហួសចិត្ត ត្បិត​ឃើញ​ទង្វើ​របស់​មនុស្ស​ស្រី​ម្នាក់ ដែល​ហ៊ាន​ប្រព្រឹត្ត​ដោយ​ពុំ​គិត​ពី​កិត្តិយស​របស់​របស់ខ្លួន ហើយ​ថែមទាំង​ជាន់ឈ្លី​កិត្តិយស​របស់​មិត្ត​ប្រុស​ខ្លួន​ទៀត ៕ ចន្ទ្រា​

spot_img
×