Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​បុរស​ម្នាក់ រួមភេទ​ជាមួយ​ក្មេងស្រី អាយុ​ក្រោម​១៥​ឆ្នាំ ពេល​ឪពុក​នាង​ឡើង​ទាន់​នៅលើផ្ទះ​

spot_img

កំពង់ចាម ៖ ករណី​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ ដែល​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​បង្ក្រាប​បុរស​ម្នាក់ ត្រូវបាន​លោក សួន សំណាង ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន លេខ ៣៤៦ ត​.​ព្រ ចុះ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ ពី​បទ​រួមភេទ ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ ប្រព្រឹត្ត​នៅ​ភូមិ​ខ្ពប​តា​ងួន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។​

​ជនជាប់ចោទ អ៊ុង ប៊ុង ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្ត​កំពង់ចាម រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ តាម​បញ្ញត្តិ​ច្បាប់ មាត្រា​៤២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​និង​៣០​នាទី ទៀប​ភ្លឺ មានឈ្មោះ អ៊ុង ប៊ុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​បឹង​រៃ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បាន​លួច​ឡើង​លើ​ផ្ទះ​របស់​ជន​រងគ្រោះ នៅ​ភូមិ​ខ្ពប​តា​ងួន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​បាន​រួមភេទ ជាមួយ​ជនរងគ្រោះ ភេទ​ស្រី អាយុ​១៤​ឆ្នាំ​។ ពេលនោះ ឪពុក​របស់​ជនរងគ្រោះ ឡើង​ទៅ​ទាន់ ក៏​បាន​ចាប់ខ្លួន​ឈ្មោះ អ៊ុង ប៊ុង ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អ៊ុង ប៊ុង ដើម្បី​ចងក្រង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ

spot_img
×