Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តហ្មង! ស្រ្តីម្នាក់​ពុំ​ដឹង​ «កើតរោគអី» ចូល​ដល់​ក្នុង​ស្ថានីយ​រថភ្លើង ស្រាប់​តែ​ស្រាត​ខោ​អាវ​ននល​គក​យ៉ាង​នេះ!?

spot_img

​រូបភាព២សន្លឹក​បង្ហាញ​​​ស្ត្រី​ម្នាក់​​ស្រាត​ននលគក នៅ​ស្ថានីយ​រថភ្លើង Pioneer MRT (​សិង្ហ​បុរី​) ដែល​បាន​លេចឡើង​នៅលើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃទី​៧ មិថុនា ម្សិលមិញ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ជាពិសេស​អ្នកដំណើរ​មាន​វត្ត​មាននៅ​ទីនោះ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ។​

​យោងតាម TODAY ស្ត្រី​អាយុ ៣៥ ឆ្នាំ ម្នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់មិញ ស្ថិតក្រោម​ច្បាប់​សុខភាព​ផ្លូវចិត្ត (​ថែទាំ និង​ព្យាបាល​) បន្ទាប់ពី​ប៉ូលីស​ត្រូវបាន​គេ​ហៅ​ឲ្យ​មក «​ដោះស្រាយ​» ពី​ហេតុការណ៍​នេះ​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ។ ស្ត្រី​រូបនោះ​នឹងត្រូវ​បាន​បាន​គេ​បញ្ជូនទៅ​ឲ្យ​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ ដើម្បី​ពិនិត្យ​នៅ​ស្ថាប័ន​ចិត្តសាស្ត្រ​មួយ ។​

​ទាំង​អត្តសញ្ញាណ​, ប្រទេស​កំណើត និង​រូបភាព​របស់​ស្ត្រី​ដែល​ត្រូវបាន​គេ​ថត​បាន​នេះ នៅតែ​ស្ថិតនៅ​ជា​អាថ៌កំបាំង​នៅឡើយ ប៉ុន្តែ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ឈ្មោះ Patrick Tan បាន​បង្ហោះ​រូបថត​ភាព​កាត់​ចេញពី​ឃ្លី​ប​ខ្លីៗ​នេះ​ពី​ប្រភព​មិន​ស្គាល់​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក ។ ប៉ុន្តែ រូបភាព​១​ក្នុងចំណោម​នោះបាន​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​នោះ ស្រាត​ននលគក​ឈរ​នៅក្បែរ​សម្លៀកបំពាក់ «​ជម្រុះ​ចោល​» មួយ នៅក្បែរ​ជើង​របស់​នាង ដែល​ធ្វើ​ឲ្យ​គេ​គិតថា ស្ត្រី​នោះ​អាច​ដោះ​សម្លៀកបំពាក់​របស់​នាង​ចេញ នៅពេល​នាង​ចូល​ទៅដល់​ក្នុង​ស្ថានីយ ។​

​រូបភាព​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​នោះ​ស្ថិតក្នុង​សកម្មភាព​ហាក់ដូច​ប្រឈមមុខ​នឹង​បុរស​ស្លៀកពាក់​ត្រឹមត្រូវ​ម្នាក់ ដោយបាន​ចាប់​ឱប​គាត់ ខណៈ​បុគ្គលិក​រថភ្លើង​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់ទៀត បាន​យក​អាវ​បំណង​ជួយ​បិទបាំង​កេរ្តិ៍ខ្មាស់​របស់​ស្ត្រី​នោះ ដោយ​ឱន​មុខ​ចុះ ៕ ចន្ទី

spot_img
×