Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភ្ញាក់ផ្អើល ក្រោយពេល​ម្ដាយក្មេក​លោក ព្រាប សុវត្ថិ បង្ហើប​អាថ៌កំបាំង​ទាក់ទង​នឹង​តារា​សម្ដែង សាត រស្មី

spot_img

​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​មហាជន បន្ទាប់ពី​ឃើញ​តារា​សម្ដែង សាត រស្មី បង្ហាញ​ពី​ភាពស្និទ្ធស្នាល​របស់ខ្លួន ជាមួយ​គ្រួសារ​ម្ដាយក្មេក​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ហើយ​សកម្មភាព​នេះ​ទៀត​ដ​សោត ក៏​កាន់តែ​ធ្វើឱ្យ​មហាជន​ចង់ដឹងថា តើ សាត រស្មី ត្រូវជា​អ្វី​ជាមួយ​ម្ដាយក្មេក​លោក ព្រាប សុវត្ថិ ?

​ចម្លើយ​ត្រូវបាន​បាន​បកស្រាយ ដោយ​ម្ដាយក្មេក​លោក ព្រាប សុវត្ថិ ផ្ទាល់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ដោយបាន​សរសេរថា «​សាត រស្មី គឺជា​អនាគត​ចៅ​ប្រសា​របស់ខ្ញុំ​» ហើយ​សម្រាប់​ចម្លើយ​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ស្រឡាំងកាំង ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈដែល​កន្លងមក​ធ្លាប់មាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា សាត រស្មី កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ លោក ម៉ា រ៉ា​បូ​ណា ព្រមទាំង​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ​ផងដែរ ។

​ជាមួយគ្នានេះ បើ​យោងតាម​ប្រភព​ខ្សិ​ប​ខ្សៀវ​ពី​សំណាក់​មិត្ត​អ្នកសិល្បៈ​បានឱ្យដឹងថា តាមពិត​តារា​ស្រី​សាច់​សខ្ចី​ដូច​បណ្ដូលចេក សាត រស្មី និង ក្មួយ​លោក ព្រាប សុវត្ថិ បាន​មាន​ទំនាក់ទំនង​ជាមួយគ្នា​យូរណាស់​មក​ង​ហើយ គ្រាន់តែ​ពួកគេ​ពុំដែល​ទម្លាយ​ជា​សាធារណៈ ៕ សាវុធ​

spot_img
×