Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​សហគមន៍​អូរ​ដំរី​១៤៩​គ្រួសារ ថ្លែងអំណរគុណ​អភិបាលខេត្ត​ព្រះសីហនុ ជួយ​អន្តរាគមន៍​បើកផ្លូវ​ឲ្យ​ពលរ​ដ្ឋ​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​សហគមន៍​អូរ​ដំរី លោក ម៉ន ស៊ីណា ដែល​អះ​អា​ថា ជា​តំណាងឲ្យ​ប្រជាពលរដ្ឋ​រង្គ្រោះ​ដីធ្លី​ចំនួន​១៤៩​គ្រួសារ រស់នៅ​ក្រុម​៥ ភូមិ ៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។ លោក​មានប្រសាសន៍ថា ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​១៤៩​គ្រួសារ សូម​ថ្លែងអំណរគុណ​ដល់ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន ដែល​បាន​បញ្ជូន​ក្រុម​ការងារ​ដឹកនាំ​ដោយ​លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​នេះ ចុះ​អន្តរាគមន៍ បើ​ករបង​បិទ​ផ្លូវ​សាធារណៈ ដែល​ត្រូវ​បក្សពួក​ឈ្មោះ ហ៊ឹម សុវណ្ណ​រី បាន​យក​នាំរ​បង​ទៅ​បិតផ្លូវ​សាធារណៈ មិន​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​នេះ យក​ចង្ហាន់​ទៅ​ប្រកេន​ព្រះសង្ឃ ដូច​សព្វដង​ទេ​។​

លោក ម៉ន ស៊ីណា ឲ្យដឹងទៀតថា ការបិទផ្លូវ​ដោយ​ក្រុម​បក្សពួក លោកស្រី ហ៊ឹម សុវណ្ណ​រី ខាងលើ​នេះ​បាន​ឈាន​ដល់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ចុះ​ដល់​ទីតាំង​ដី​ទំនាស់ និង​បាន​ហាម​មិន​ឲ្យ​បក្សពួក​លោកស្រី ហ៊ឹម សុវណ្ណ​រី ទៅ​សាងសង់​ផ្ទះ​នៅលើ​ដី​ទំនាស់​ទៀត​ទេ​។​

យ៉ាងនេះក្តី សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ដំរី បានឲ្យដឹងថា​ក្រោយ​ពេល​កម្លាំង​សមត្ថ​កិច្ច បាន​ដកថយ​ពី​ទីតាំង​កើតហេតុ នៅ​ថ្ងៃ​ដដែល​នោះ ឃើញ​មាន​បក្សពួក របស់​លោកស្រី ហ៊ឹម សុវណ្ណ​រី បាន​នាំ​យក​បន្លា​លួស ទៅ​ហ៊ុំព័ទ្ធ​កុដិ​ព្រះសង្ឃ និង​បាន​រករឿង​ព្រះសង្ឃ​គង់នៅ​វត្ត​អូរ​ដំរី ដោយ​បាន​ផ្គើន ចំពោះ​ចំណាត់ការ របស់​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ហាម​ក្រុម​បក្សពួក​លោកស្រី ហ៊ឹម សុវណ្ណ​រី មិន​ឲ្យ​សង់ផ្ទះ ឬ​ធ្វើ​របង​ហ៊ុំព័ទ្ធ​នៅ​ជុំវិញ​បរិវេណ​ដី​មាន​ទំនាស់​ជា​បន្ត​ទៀត​។​

យ៉ាងនេះក្តី អ្នកយក​ព័ត៌មាន​គេហទំព័រ cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​មាន​ប្រភព ទាក់ទង លោកស្រី ហ៊ឹម សុវណ្ណ​រី ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ទំនាស់​ដីធ្លី​ខាងលើ​នេះ​បាន​ទេ នៅ​ថ្ងៃ​សុក្រ ទី​៨ ខែមិថុនា ឆ្នាំ​២០១៨៕ ដែន សីមា​

spot_img
×