Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ បាន ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​​បរិស្ថាន​​ពិភពលោក ក្រោម​ប្រធានបទ “​រួមគ្នា​ដើម្បី​លុបបំបាត់​ការបំពុល​ដោយ​ប្លា​ស្ទី​ក​”​។​

ពិធី​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ជ្រើសរើស​យក​​ឆ្នេរ​ឯករាជ្យ ដើម្បី​ដាំ​កូន​ឈើ​ជា​និមិត្តរូប​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ឆ្នាំនេះ​។​ ការរៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ដែល​នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​រៀបចំ​ពិធី​នេះ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នោះ ប៉ុន្តែ​សម្រាប់​ខេត្ត​ព្រះសីហនុ បាន​យក​ទិវា​នេះ មក​ធ្វើ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ជំនួស​វិញ គឺ​នៅ​វេទិកា​បុណ្យជាតិ​៧​មករា ក្នុង​សង្កាត់​​លេខ​៣ ក្រុងព្រះសីហនុ​។​

​នា​ឱកាស​នោះ ឯកឧត្ដម យន្ត មីន​ ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការងារ​បរិស្ថាន​ជា​កិច្ចការ ដែល​ត្រូវបាន​ពិភពលោក​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ហើយ​តម្រូវឲ្យ​មនុស្ស​គ្រប់គ្នា និង​អ្នកពាក់ព័ន្ធ​ក្នុង​ក្របខណ្ឌ​សហគមន៍​សង្គមជាតិ​តំបន់ និង​ពិភពលោក​ត្រូវ​បន្ត​រួម​គ្នា​ពង្រឹង​ការងារ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ដើម្បី​រក្សា​ឲ្យបាន​នូវ សុ​វត្តិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង ការរស់នៅ​ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម យន្ត មីន អ​ភិ​​បាល​ខេត្ត​ព្រះសីហនុ បន្តថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តំបន់ឆ្នេរ​មួយ ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ ហើយ​ធនធានធម្មជាតិ​ទាំងអស់នេះ​បាន​ទ្រទ្រង់​ដល់​សកម្មភាព​សេដ្ឋកិច្ច​សង្គមកិច្ច និង​បរិស្ថាន​ព្រមទាំង​បម្រើ​ឲ្យ​វិស័យ​ជាច្រើន​រួមមាន​៖ ការធ្វើ​របរ​នេសាទ​សមុទ្រ ឧស្សា​ហ​​កម្ម​ទេសចរណ៍ សេវាកម្ម​កំពង់ផែ និង​ការប្រកប​​របរ​ចិញ្ចឹមជីវិត របស់ប្រជា​ពលរដ្ឋ​នៅ​លើ​វិស័យ​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​បន្ត​ថា ដើម្បី​ឲ្យ​ធនធានធម្មជាតិ​តំបន់​ឆ្នេរ​សមុទ្រ​មួយ​នេះ កាន់តែ​មាន​ស្ថិរភាព​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក​នា​ឱកាស​នេះ គឺជា​ផ្នែក​មួយ​បំផុស​ឲ្យ​គ្រប់​សហ​​គ​មន៍ ត្រូវ​យកចិត្ត​ទុកដាក់​រួមគ្នា​ការពារ​បរិស្ថាន​ជាតិ និង​ពិភពលោក​ឲ្យបាន​ទាំងអស់គ្នា​។​

​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៨​នេះ បាន​យក​ប្រធានបទ “​រួមគ្នា​ដើម្បី​លុបបំបាត់​ការបំពុល​ដោយ​ប្លា​ស្ទី​ក​” ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រួមគ្នា ដើម្បី​កិច្ច​ការពារ​បរិស្ថាន និង​ពិភព​ផែនដី​យើងទាំងអស់គ្នា​។​

ព្រម​ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ជួយ​សហការ​សំអាត​អនាម័យ​បរិស្ថាន​ដូចជា​៖ សំអាត​អនាម័យ​នៅ​តាម​លំនៅដ្ឋាន តាម​ទីសាធារណៈ យកចិត្តទុកដាក់​គ្រប់គ្រង កាក​សំណល់​រឹង​រាវ​ឲ្យបាន​ល្អ និង​ទប់ស្កាត់​ការបង្ហូរ​​កាកសំណល់​អាណាធិបតេយ្យ​ជាដើម​៕ ដោយ​៖ សីហា​

   

spot_img
×