Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្វើ​ម៉េច​បើ​ម៉ែ​មិន​ឲ្យ​លុយ​ទិញ​ហូប​ព្រោះ​ខ្លាច​ធាត់​ខ្លាំង មាន​តែ​ធ្វើ​អញ្ជឹង (​មាន​វីដេអូ​)

spot_img

​កុមារា​ម្នាក់ បាន​ធ្វើឲ្យ​មាន​ការបញ្ចេញមតិ​នៅតាម​បណ្តាញ​សង្គម​ជាច្រើន​អំពី​រូបគាត់ នៅពេល​វីដេអូ​របស់គាត់ ដែល​យក​ដៃ​ចាប់​ភ្លៅ​មាន់​បំពង​ក្នុង​រូបភាព​យក​មក​ហូប ត្រូវបាន​គេ​បង្ហោះ និង​ចែកចាយ​ជាច្រើន​។​

​បើ​តាម​វីដេអូ កុមារា​ម្នាក់​ដែល​មាន​អាយុ​ប្រហែល ៣​ទៅ ៤​ឆ្នាំ បាន​អង្គុយ​នៅមុខ​រូបភាព និង​មាន​រូប​ភ្លៅ​មាន់​បំពង​ក្នុង​រូបនោះ រួច​គាត់​បាន​យកដៃ​ធ្វើជា​ចាប់​ភ្លៅ​មាន់​យក​មក​ហូប​យ៉ាង​​ទំនង​។​

​សកម្មភាព​របស់​គាត់​បាន​ធ្វើឲ្យ​អ្នក​នៅ​ក្នុង​បណ្តាញ​សង្គម​មាន​ការបញ្ចេញ​មតិ​ផ្សេងៗ​ខុសគ្នា ដោយ​អ្នកខ្លះ​លើកឡើងថា កុមារ​នោះ​ប្រហែល​ជា​គ្រួសារ​មិន​ដែល​ទិញ​ភ្លៅ​មាន់​បំពង​ឲ្យ​ហូប​ហើយ​ទើប​​គាត់​ឃ្លាន​យ៉ាងនេះ ខណៈ​អ្នកខ្លះ​ថា បើ​មើល​តាម​រូបរាង និង​មាឌ គាត់​មិន​មែន​ជា​មនុស្ស​ដែល​​មិន​ទទួលបាន​អាហារ​គ្រប់គ្រាន់​នោះទេ​។ គាត់​មាន​មាឌធំ​ជាង​កុមារ​ដ​ដទៃ ប្រហែល​គាត់​ហូប​ច្រើន​
​ទើប​ធ្វើឲ្យ​គាត់​ចេះ​តែ​ឃ្លាន​យ៉ាងនេះ ហើយ​ធម្មតា​ទេ ក្មេង​តែ​ប៉ុណ្ណឹង​។​

​ទោះយ៉ាងណា ក្រោយពេល​វីដេអូ​របស់គាត់ ត្រូវបាន​គេ​ចែកចាយ ហើយ​ទំនង​លិចលឺ​ដល់​ក្រុមហ៊ុន បុគ្គលិក​ក្រុមហ៊ុន​បាន​ផ្តល់​ភ្លៅ​មាន់​ឲ្យ​គាត់​ហូប​មួយ​កំប៉ុង​ធំ​។ ចង់​ដឹង​គាត់​ធ្វើ​សកម្មភាព​បែប​ណា​​នៅមុខ​រូបភាព​ភ្លៅ​មាន់​បំពង សូម​មើល​ខាងក្រោម​នេះ​៕ សុភ័ក្ត្រ

 

spot_img
×