Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​កូន​ព្យុះ ធ្វើឲ្យ​តំបន់​សមុទ្រ ខេត្ត​កោះកុង និង​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់ ខ្យល់​បក់បោក​ខ្លាំង និង​រលក​ខ្ពស់ៗ​

spot_img

ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាសប្រាប់​ដល់​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ស្របពេល​ដែល​ផ្ទៃសមុទ្រ​នឹង​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​ខ្ពស់ៗ ដោយសារ​ឥទ្ធិពល​ខ្យល់ព្យុះ​។​

​ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ភ្លៀង​នឹង​បន្ដ​ធ្លាក់​ខ្លាំង​នៅ​កម្ពុជា ពិសេស​តំបន់​មាត់សមុទ្រ ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ដោយសារតែ​ឥទ្ធិពល​របស់​កូន​ព្យុះ​ទី ៤ និង​ព្យុះ​ទី​៥​។ ចំណែក​បណ្តា​រាជធានី ខេត្ត​ដទៃ​ទៀត នឹង​បានរ​បាយ​ទឹកភ្លៀង​នឹង​ថមថយ​ចុះ ពិសេស​រាជធានី​ភ្នំពេញ ខេត្ត​កំពត តាកែវ កំពង់ស្ពឺ និង​ខេត្ត​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​។​

​ស្ថានភាព​អាកាសធាតុ​នេះ កើតឡើង​ដោយ​វិសម្ពា​ធដែល​បានកើតឡើង​នៅ​សមុទ្រចិន​ខាងត្បូង បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ទី​៤ ឈ្មោះ អ៊ី​វីន​ណៀ (EWINIAR) និង​កំពុង​ស្ថិតនៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគខាងត្បូង ប្រទេស​ចិន ។ ការព្យាករណ៍ កូន​ព្យុះ​អ៊ី​វីន​ណៀ នឹង​ថយឥទ្ធិពល​ជា​បន្តបន្ទាប់ មក​ជា​វិសម្ពាធ និង​ជា​សម្ពាធ​ទាប នៅ​ថ្ងៃ​ទី​៨​ខែមិថុនា​។ ដោយឡែក​វិសម្ពាធ​ថ្មី​មួយទៀត ដែល​បាន​កើត​ឡើង​នៅ​ភាគ​អាគ្នេយ៍ ប្រទេស​ហ្វីលីពីន ក៏​នឹង​វិវត្តន៍​ទៅ​ជា​ព្យុះ​ទី​៥​ផងដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×